លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងជំនួបពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃ

 

 

ក្រុងប៉ោយប៉ែត ៖ ជាលើកទីបួនហើយដែល លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងជំនួបពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃ បានស្នើសុំអោយខាងថៃ ធ្វើកាតជូនពលរដ្ឋក្រុងប៉ោយប៉ែត បានប្រើប្រាស់ឆ្លងដែលចូលទៅផ្សាររ៉ុងក្លឿ ចេញព្រឹកចូលវិញល្ងាច ដូចកាលពីមុនកូវិដ ។

 

កិច្ចពិភាក្សាលើកទីបួននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ រវាងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក នៅនឹងស្នាក់ការប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ភាគីថៃ ស្រុកអរ័ញ្ញប្រាថេត ខេត្តស្រះកែវ ។

 

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា : កិច្ចពិភាក្សារវាងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ទោះជាការស្នើលើការអោយពលរដ្ឋខ្មែរ ប្រើកាតចេញចូលនៅមិនទាន់បានលទ្ធផល ក៏ធ្វើអោយការពង្រឹងនៅកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត រវាងភាគីទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសនានា និងបានជួយសម្រួលដល់ភ្ញៀវជាតិ អន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ឲ្យបានឆាប់រហ័ស ហើយផ្តល់ភាពងាយស្រួលដល់ការចេញចូលដល់ពួកគាត់កុំឲ្យមានកកស្ទះ ។

លោកមេប៉ុស្តិ៍បានអោយដឹងទៀតថា: នៅកិច្ចពិភាក្សានេះ លោកក៏បានស្នើសុំឲ្យមានការដំណើរការ ការធ្វើកាត (IMGIMIGRATION CARD) ជូនប្រជាពលរដ្ឋខ្មែរក្នុងក្រុងប៉ោយប៉ែត សារឡើងវិញ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សាររ៉ុងក្លឿ ហើយការស្នើសុំនេះ គឺជាលើកទី៤ហើយផងដែរ ។

លោកបញ្ជាក់បន្ថែមចំពោះសំណើរនេះ ខាងភាគីថៃ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តទៀត សម្រេចយ៉ាងណានោះ ខាងថៃនិងជម្រាបជូនដំណឹងនៅពេលក្រោយ ៕