លោក ផាត សុផាន់ណា អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ដូង ទើបឡើង​ថ្មីកំពុង​ដើរ ​តាម​គន្លង​មេច្រក​ទ្វារ​ ចាស់,រងការ រិះគន់ ពី ប្រជាពលរដ្ឋ យ៉ាងខ្លាំង.!!

 

 

ខេត្តបាត់ដំបង៖ តាម​សេចក្តីរាយ​ការណ៍ ​ពីពលករ​បានឲ្យ​ដឹង​ថា ៖ លោក ផាត សុផាន់ណា អន្តោប្រវេសន៍​ ច្រកទ្វារ​អន្តរជាតិដូង  បាន​និង កំពុងបើកដៃ​ ឱ្យពលករខ្មែរ​ចំណាក ស្រុកចេញទៅ ​រកការងារធ្វើនៅ​ ក្នុងប្រទេសថៃ ជាថ្នូរ នឹងការទទួល បានលាភសក្ការះ​ចែកគ្នាដាក់ ក្នុងហោប៉ៅ តាមរបៀបពុក រលួយជាប្រព័ន្ធ ។

ប្រភពពីក្រុមពលករ ដដែលឲ្យបន្ថែមថា ៖ លោក ផាត សុផាន់ណា មេប៉ុស្តិ៍ប៉ូលីសច្រកទ្វារដូង ទើបទទួល បានតំណែងឡើងថ្មី កំពុងដើរ តាម​គន្លងចាស់ លោក សៅ ប៊ុនរិទ្ធ (អតីត មេប៉ុស្តិ៍ប៉ូលីស ច្រកទ្វារដូង) គឺជាមន្ត្រីហ៊ាន ប្រព្រឹត្តអំពើពុករលួយ ដោយមិន ខ្លាចក្រែង ញញើតជាមួយ​ ថ្នាក់លើឡើយ គិតតែពីផល ប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកនិយម ដែលសព្វថ្ងៃ គាត់រកចំណូលសេដ្ឋកិច្ច តាមរយៈធ្វើប័ណ្ណព្រំដែន និង​ប្រភពចំណូល ផ្សេងៗទៀត ក្នុងថ្ងៃៗ រាប់សែនបាតដូចជា៖  ធ្វើសៀវភៅឆ្លងដែន មួយក្បាល២០ដុល្លារ ,ល្មើស ពី ,អនុក្រឹត្យ លេខ៦៨ ,។

ប្រភពដដែលបានឲ្យដឹងថា៖ សកម្មភាពបែបនេះ គឺខាងប៉ូលីស ច្រកទ្វារ និងកូនចៅលោក ផាត សុផាន់ណា ពិតជាមានការបើកដៃ ឱ្យ​ពលករ​ខ្មែរចំណាកស្រុកចេញ ទៅរកការងារ ធ្វើនៅក្នុងប្រទេសថៃ ដោយមានការឃុបឃិតគ្នា ជាមួយក្រុមមេខ្យល់ ​តាមរយៈការលួចធ្វើ​ប័ណ្ណក្លែងក្លាយ ឬប៉ាស័្ពរក្លែងក្លាយឲ្យពលករចូល ទៅថៃដោយខុសច្បាប់ជាថ្នូរ នឹងការទទួលបានលាភសក្ការៈ ចែកគ្នាដាក់ក្នុងហោប៉ៅតាម​របៀប ពុករលួយជាប្រព័ន្ធ ធ្វើបាបពលករខ្មែរខ្លួនឯង ឲ្យថៃប្រមាថមើលងាយចាប់ដាក់គុក និងវាយធ្វើបាប មិនតែប៉ុណ្ណោះ លោក ផាត សុផាន់ណា មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង មានការដាក់ពង្រាយកម្លាំងជាច្រើនទៀត ក្រោមការគ្រប់គ្រង បើកច្រករបៀងមួយទៀត ដែលគេនិយមហៅ ថាច្រកស្វាយចេក(ដើមចាន់គីរី ) ស្ថិតនៅខាងលិចច្រកដូង ឃុំ បឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពេល កណ្តាលយប់ និងទៀប ភ្លឺរាប់រយ នាក់ក្នុងមួយយប់ៗ ។

 

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោក ផាត សុផាន់ណា ដែលទើបនឹងឡើងកាន់តំណែង ជាមេប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិដូង​ថ្មីៗ រួចមកមិនទាន់អង្គុយកៅអីខ្លាញ់ឲ្យ បានក្តៅគូថផងស្រាប់ តែធុំក្លិនមិនសូវស្រួលឡើយ ខណៈដែលពលករខ្មែរ ចេញចូលទៅធ្វើការនៅ​ប្រទេសថៃ កំពុងរងការឈឺចាប់ក្តៅក្រហាយ កាន់តែខ្លាំងឡើងៗជាមួយនឹងទង្វើរបស់លោក ផាត សុផាន់ណា ដែលកំពុងក្តោបអំណាច​យ៉ាងព្រហើន ល្មើសទៅនឹងអនុក្រឹត្យលេខ៦៨, របស់រាជរដ្ឋាភិបាល និងបទបញ្ជា ក្រសួងមហាផ្ទៃ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែល​បច្ចុប្បន្ននេះ លោកផាត សុផាន់ណា ប្រើអំណាចជា មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង​ ដើម្បីជម្រិតទារប្រាក់ ពីពលករខ្មែរយ៉ាងចាស់​ដៃ បំផុត​ នៅចំណុចច្រកដូងនេះ ដោយគ្មាន ញញើតកោត ខ្លាច ចំពោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្លាប់បាន ដាក់ការស៊ើប​ អង្កេតត្រួត ពិនិត្យ និងចាត់វិធាន ការពីភាព មិន ប្រក្រតី នេះជាច្រើន លើកច្រើនសារ មកហើយ ពាក់ព័ន្ធនឹង មន្ត្រីជំនាញដែល តែងតែយកលុយ ​លើស ពីលិខិតបទដ្ឋាន តាមច្បាប់កំណត់ និងរំលោភ លើការផ្តល់សិទ្ធ សេវាអនុគ្រោះដល់ ប្រជាពលរដ្ឋ។

ប្រភពបានបន្តឲ្យដឹងទៀតថា កូនចៅក្រោមឪវាទ របស់លោក ផាត សុផាន់ណា កំពុងតែប្រមូល ប្រាក់ពីពលករ ចំណាកស្រុកដែល មាន​បំណង វិលត្រឡប់មកពីធ្វើការ នៅប្រទេសថៃវិញ ក្នុងម្នាក់ៗ ៣០០បាត និងចេញទៅធ្វើ ការនៅប្រទេសថៃដោយខុស ច្បាប់តាមរយៈមេខ្យល់ ក្នុងម្នាក់ៗ ចាប់ពី ២០០០បាត ,ទៅ ២៥០០បាត, ។

សេចក្តីរាយការណ៍បានឱ្យ ដឹងថា ៖ ពលករចំណាកស្រុក ដែលត្រឡប់មកវិញក្នុងម្នាក់ៗ ត្រូវបានទាហានថៃ ,ទារប្រាក់ ២០០បាត, និងត្រូវ​បានក្រុម ប៉ូលិសអន្តោប្រសេវន៍របស់ លោក ផាត សុផាន់ណា ,ទាមទារ ប្រាក់ចំនួន ៣០០បាត ,បន្ថែម ទៀត ទើបឱ្យចូលមកទឹកដី កំណើត ​របស់ខ្លួនវិញ, ។

 

ប្រភពព័ត៌មានពី ពលករខ្មែរ បានឲ្យដឹងបន្ថែមថា ៖ ប្រសិនបើមិនបង់លុយទៅឱ្យ លោក ផាត សុផាន់ណា ទេ គឺមិនអាច ចូលមកស្រុកកំណើត ទាន់ពេល វេលានោះទេ គឺត្រូវ បានអាជ្ញាធរទាហានរបស់ថៃ គំរាមចាប់ វាយដំមិនខានប្រសិន បើយឺតយ៉ាវនោះ..? ដោយខ្លាចអំណាចរបស់ លោក​ផាត​សុផាន់ណា ពលករខ្មែរបានសម្រេចចិត្ត បង់លុយឱ្យទៅក្រុមប៉ូលិស អន្តោប្រវេសន៍រូបនោះ? តាម រយៈមេខ្យល់របស់ពួកគេ ។​ ប្រភពបន្ត​ថា ៖ ពលករខ្មែរត្រូវ ក្រុមប៉ូលិសអន្តោប្រវេសន៍ ដែលជាកូនចៅ លោក ផាត សុផាន់ណា ប្រើប្រាស់ ពាក្យគំរាមចាប់ បញ្ជូនទៅស្នង ការខេត្តបាត់ដំបង ដាក់គុក បើ មិនធ្វើតាមការ បង្គាប់របស់ មេ ខ្យល់នោះទេ……? ។

ដូច្នេះហើយទើបប្រជាពលករខាងលើ បាន សំណូមពរ ដល់ លោក គៀត ច័ន្ទថារិទ្ធ មេប៉ូលិសអន្តោ ប្រវេសន៌ម៉ាស្រុកខ្មែរ និងលោក​ ឱម​ យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យស្រាវជ្រាវនូវ ទង្វើរបស់ លោកផាត សុផាន់ណា ដែលថ្នាក់លើមិនគួរមើល​រំលងពីទង្វើរបស់ លោក ផាត សុផាន់ណា នោះទេ ?

ពាក់ព័ន្ធ និង ករណី ចោទប្រកាន់ពីប្រជាពលរដ្ឋ ខាងលើ .( គេហទំព័រ   pl news  ,095 94 93 25 .).យើងខ្ញុំ ពុំអាច សុំការបំភ្លឺ ពី លោក ផាត សុផាន់ណា ដែលទើបនឹងឡើង កាន់តំណែង ជា មេប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិដូង​ថ្មី ..ៗ , មិន បានឡើយ នៅពេលនេះ   .. .. ?