ផ្ទះ៨ខ្នង នៅ ផ្សារស្រុកអណ្ដូងមាស ត្រូវភ្លើងឆេះទាំស្រុង នៅខេត្តរតនគិរី .!!

 

 

ខេត្តរតនគីរី៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅផ្សារ ស្រុកអណ្ដូងមាសចំនួន៨ខ្នង ត្រូវបានអគ្គីភ័យឆេះ អស់ទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៤.១៥នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្សារ ស្ថិតក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគីរី ។

ប្រភព័ព័ត៌មានពីកន្លែងកើតហេតុបាន អោយដឹងថា មុនពេលកើតហេតុ គេបាន ឃើញផ្សែងហុយចេញពីផ្ទះមួយយ៉ាងខ្លាំង បង្កចេញជាអណ្ដាតភ្លើងភ្លាមៗ ឆេះយ៉ាងសន្ធោសន្ធៅ ទើបពួកគាតបានតេហៅសមត្តកិច្ចអោយមកជួយអន្តរាគមន៍ភ្លាមៗ។

 

លោកវរសេនីយ៍ទោ សោម ចាន់ថារ៉ា អធិការនគរបាល ស្រុកអណ្ដូងមាស បាន អោយដឹងនៅល្ងាចថ្ងៃ១៨ នេះដែរថា បន្ទាប់ពីលោកទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងចុះសហការណ៍ ជាមួយកម្លាំងអាជ្ញាធរស្រុកអណ្ដូងមាស ចុះជួយអន្តរាគមន៍ ភ្លាមៗ ដោយប្រើរថយន្ដអគ្គីភ័យរបស់ នគរបាលស្រុកអណ្ដូងមាស ១គ្រឿង និង រថយន្តពន្លត់អគ្គីភ័យស្រុកបកែវ ១គ្រឿងផងដែរ។ លោកបន្តថា ដោយសារស្ថានភ្លើងឆេះខ្លាំងពេក ណាមួយផ្ទះរបស់ប្រជាពលរដ្ឋ នៅទីតាំងនេះ ជាប់ៗគ្នា ជាផ្ទះរកស៊ីលក់ដូរ អីវ៉ាន់ចាប់ហួយផងនោះ ទើបបណ្ដាលអោយភ្លើងឆេះ កាន់តែ លឿន ធ្វើអោយលំនៅដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋចំនួន ៨ខ្នងត្រូវឆេះអស់ទាំង ស្រុង។ ក្នុងនោះដែរការជួយអន្តរាគមន៍ របស់សមត្តកិច្ច គឺប្រើរថយន្តចំនួន ២គ្រឿង អស់ទឹកចំនួន ៩រថយន្ត ទើបអាចគ្រប់គ្រងស្ថានការបាន មិនបណ្ដាលឲ្យឆេះបន្ត ទៅលំនៅដ្ឋានផ្សេងទៅទៀត។

ហើយលោកថា ករណីនេះគឺបណ្ដាលមកពីទុសសេរខ្សែរភ្លើង ចំណែក សម្ភារៈ ខូចខាតនៅមិនទាន់ដឹងនៅឡើយ ទេ ដោយករណីនេះ ទើបកើតឡើងភ្លាមៗ ផងដែរ។ (ដោយលោក ស៊ីម បឿន )។