សម្តេចតេជោ និង សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត តែងផ្តល់ភាព នឹករឮក បងប្អូនជន រួមជាតិទាំង ក្នុងនិង ក្រៅប្រទេស ជាពិសេស បងប្អូនកងទ័ពដែល កំពុងឈរជើងនៅតាមព្រំដែន

 

 

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ មិនបានឃ្លាតឆ្ងាយមនោសញ្ចេតនា ពីជនរួមជាតិនោះទេ គឺសម្តេចគិតគូជានិច្ចរក្សានូវសន្តិភាពដ៏រឹងមាំ និងសុខទុក្ខជនរួមជាតិ ដែលជាបុរសខ្លាំងធ្វើអោយកម្ពុជារីកចម្រើន។

 

មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ លើផេកផ្លូវការសម្តេចយ៉ាងដូច្នេះថា៖ ខ្ញុំនិងភរិយា នឹករឮកបងប្អូនជន រួមជាតិទាំងក្នុងនិងក្រៅប្រទេស ជាពិសេសបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមព្រំដែន។

 

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លៃងបន្តថា៖ ក្រោមម្លប់សន្តិភាពពេញលេញ ប្រទេសជាតិយើងរីកលូតលាស់កាន់តែឆាប់រហ័ស។ កម្ពុជារីកចម្រើនមកទល់ពេលនេះ ព្រោះយើងបាននាំគ្នាចូល រួមអភិវឌ្ឍន៍ប្រទេសជាតិ យើងទាំងអស់គ្នា។

 

 

សម្តេច សូមអរគុណចំពោះភក្តីភាព ការស្រឡាញ់រាប់អាន នឹងការគាំទ្រឥត ងាករេចំពោះរូប ខ្ញុំក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿងលឿនទៅមុខ។

 

សម្តេចតេជោក៏សូមជូនពរ បងប្អូនជនរួមជាតិបាន សប្បាយរីករាយក្នុងថ្ងៃឈប់ សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕