លោក យី ថុល ប្រធានស្នាក់ការគយ និង រដ្ឋាករ ព្រែកចាក បើកភ្លើងខៀវ ឲ្យឈ្មួញលួច បង្កប់ទំនិញគេចពន្ធ និង ទំនិញ ខុសច្បាប់ ពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក..!!

 

 

ខេត្ត​កំពត​ ៖ ថ្មីៗ​នេះ​មាន​ប្រភព​ច្បាស់​ការណ៍​ ពី​មន្ត្រី​អត់​លិត បាន​លួច​ទម្លាយ​ថា លោក យី ថុល ដែល​ជា ( ​មេ​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​ អន្តរជាតិ​ព្រែក​ចាក)  កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​ឈ្មួញរ​កស៊ីដឹក​ទំនិញ​ឆ្លងដែន ​ទាំងនាំ​ចេញ​នាំចូល ដោយ​ប្រធាន​ស្នាក់ការ​គយ​ និង​រដ្ឋាករ​ទើប នឹង​មក​កាន់​តំណែង​រូបនោះ បាន​បញ្ជា​ ឲ្យ​មន្ត្រី​ទទួលបន្ទុក​ខាង​ពិនិត្យ​ចរាចរ​ទំនិញ​ ស្ថិត​តាម​មាត់ច្រក​កៀប​យក​លុយ​អ្នករ​កស៊ី ​តាមតែ​អំពើ​ចិត្ត​។​

 

​ប្រភព​ជាក់លាក់ ​បាន​បង្ហើប​ទៀតថា បន្ទាប់​ពី​ មាន​ការដោះដូរ ​ប្រធាន​ស្នាក់ការ​គយ​ និង​ដ្ឋា​ករព្រែ​ក​ចាក​  ,មក​នោះ លោក យី ថុល បាន​បញ្ជា​ឲ្យ​ លោក រស់ សាត អនុប្រធាន​ស្នាក់ការ ព្រមទាំង​គូរ​កន​២​នាក់​ទៀត  ​មើល​ការខុស ត្រូវ​ខាង​ពិនិត្យមើល​ ការ​ចរាចរ​មុខទំនិញ​ចេញ ចូល ​គ្រប់​ប្រភេទ នៅ ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ,​នេះ​។

ប្រភព​ដដែល​បាន​បន្តថា រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​ ក្នុង​តំបន់​ច្រកទ្វារ ត្រូវបាន​លោក រស់ សាត  និង​បក្សពួក ធ្វើ​តាម​បញ្ជា​មេ​កើយ ​របស់ខ្លួន ​ដោយ​រឹតបន្តឹង​អ្នករ​កស៊ី ដឹក​ទំនិ​ញតាម​ច្រកទ្វារ ​ស្ទើ​លៀន​អណ្តាត ហើយ​យក​លុយ​ទាំងនោះ ​ទៅ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ​ចិត្ត​។ គេ​បាន​ទម្លាយ​ទៀតថា ការដឹក​ទំនិញ​នៅ​ ច្រកទ្វារ​ព្រំដែន​ព្រែក​ចាក ​ទោះជា​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក្តី ក៏​ត្រូវបាន​លោក រស់ សាត ឲ្យ​បង់​លុយ​ទាំង​លើ​តុ ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ ដោយ​សំអាង​ថា នេះ​ជា​គោលការណ៍​របស់​អង្គភាព​ក្នុង​ការ ដំឡើង​ប្រាក់​ពន្ធ​ចំ ណូល​ ជូន​រដ្ឋ​ឲ្យ​គ្រប់​ផែនការ​។​

 

មន្ត្រី​អត់​លិត ​ខាងលើ​បាន​លួច ​ទម្លាយ​ទៀតថា និយាយ​ទៅ គឺ​នៅក្នុង​ អង្គភាព​គយ​ និង​រដ្ឋាករ​ព្រែក​ចាក​ ,មាន​អំពើ​ពុករលួយ​ជា​ខ្សែបណ្តោយ ហើយ​ មេគ​យ​ ដែល​ទើបតែ ​មក​គ្រប់គ្រង មិន​បាន​កែប្រែ​ឬ​លប់ បំបាត់​នោះទេ បែរ​ជា​រួមគំនិត​គ្នា​បន្ត​ ចាត់តាំង​ មន្ត្រី​ថ្នាក់ក្រោម​ចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ប្រមូល​លុយ ​គ្មាន​វិក្ក​យ​ប័ត្រ ពី​ក្រុម​ឈ្មួញ​ នាំ​ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​ដឹក​ឆ្លងកាត់​ តំបន់​ច្រកទ្វារ ព្រំដែន យ៉ាងហោចណាស់​ ក៏​មាន​ប្រមាណ​៤០​ភាគរយ ដែល​ ត្រូវ​ចូល​ក្នុង​ហោប៉ៅ លោក យី ថុល និង​បក្សពួក​របស់​ខ្លួន ។​

 

​យ៉ាងណាមិញ​ករណី​ទំនិញ​ សំខាន់ៗ​មួយចំនួនធំ ត្រូវបាន​លោក យី ថុល និង​បក្សពួក បង្វែរ​មក​បង់ពន្ធ ​ត្រឹមតែ​៣០​ទៅ​៤០​ ភាគរយ​ប៉ុណ្ណោះ ដោយ​ការបង់ពន្ធ​រាល់ ​មុខទំនិញ​ផ្សេងៗ​គឺ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ ​តែ​បបូរមាត់​របស់ លោក​ប្រធាន​ស្នាក់ការ​ថ្មី និង​បក្សពួក ដើម្បី​យក​ថវិកា​ទាំងនោះ ​ដាក់​ក្នុង​ហោប៉ៅ ដែល​ទង្វើ​ទាំងនេះ​ បាន​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់​ចំណូល​រាប់​សិប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ​។​

 

ប្រភព​គួរ​ជឿជាក់​ដដែល​បាន​ខ្សឹប​ទៀតថា ៖ ស្ថាប័នគយ និង​ រដ្ឋាករ​ព្រែក​ចាក ដែល​មាន​ទីតាំង​ស្ថិត ក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បន្ទាប់ពី​បាន​ផ្លាស់ប្តូរ ( ​ប្រធាន​ស្នាក់ការ​ថ្មី )  គឺ​លោក យី ថុល ដែល​ពីមុន​គ្រប់គ្រង​នៅ​ច្រក លេខ​៤០០ ក្នុង​ខេត្ត​បាត់ដំបង ,ដោយ​ពេល​នេះ​មក​គ្រប់គ្រង​នៅ ( ​តំបន់​ច្រកទ្វារព្រំដែន​ អន្តរជាតិ​ ព្រែក​ចាក ជំនួស លោក យ៉ែម សេង) , មិនទាន់បាន​១​ខែ​ស្រួល​ផង ស្រាប់តែ​បែកធ្លាយ​ពី​ភាពមិនប្រក្រតី និង​រឿងអាស្រូវ​ដ៏​ពេញបន្ទុក​ បែបនេះ​ទៅហើយ ចុះ​ទម្រាំ​គ្រប់គ្រង​រាប់ ​ឆ្នាំ​នោះ ក្លាយ​ជា​បែប​ណា​ទៅ​….?​.។

​បើ​គេ​មិន​ច្រឡំ​ទេ ប្រហែល​ជា​ មេ​គយ​ថ្មី យី ថុល ខំ​ប្រមូល​លុយ​ដើម្បី​ស្រង់ដើម​ទេ​ដឹង​.? ទើប​ប្រឹងប្រែង​ដំឡើង​ពន្ធ​តាមតែ​អំពើ​ចិត្ត​បែបនេះ​។​​

 

ជុំវិញ​រឿង អាស្រូវ​ដូចខាងលើ  នៅ​ព្រឹក​ថ្ងៃទី​១៨  ខែ​ ឧសភា  ឆ្នាំ​២០១៩​ នេះ

 

( អង្គភាព គេហទំព័រ.សារព័ត៌មាន . ភី អិល ញូវ .PL NEWS ). យើងខ្ញុំ មិនអាច​សុំ​ការពន្យល់​ពី ,​លោក យី ថុល ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក​ ,បានទេ ដោយគ្មានលេខ ​ទូរស័ព្ទ​ របស់​ លោក​ប្រធាន ដើម្បី សុំការបំភ្លឺ បានឡើយ នៅពេលនេះ ។​