លោក លឹម សម្បត្តិ ,មេ​គយ ច្រក​អាកាសយានដ្ឋាន,អន្តរជាតិ​ភ្នំពេញ ,កំពុង រង​ការ រិះគន់ ពី​ប្រជាពលរដ្ឋ យ៉ាងខ្លាំង ..!!

 

 

រាជធានី​ភ្នំពេញ ៖ បើតាម​ប្រភពព័ត៌មាន ពី​ក្រុម​អ្នក រត់ការ​ឯកសារ នាំចូល​ទំនិញ​តាម ច្រក​អាកាស យានដ្ឋាន អន្តរជាតិ​ភ្នំពេញ  បាន​ឲ្យ​ដឹងថា៖ លោក លោក លឹម សម្បត្តិ ចូលកាន់​តំណែង ជា​ប្រធាន ការិយាល័យ​គយ ប្រចាំ​ច្រក​នេះ  ជំនួស លោក លាង​ហៃ មិនបាន ប៉ុន្មាន​ផង ក៏ ចាប់ផ្ដើម សាង ភាព ល្បីល្បាញ ខាង ពុករលួយ មិន ចាញ់ លោក លាង ហៃ នោះទេ.  ។

ប្រភពពី ក្រុម​អ្នក​រត់ការ ឯកសារ​នាំចូល ទំនិញ​តាម​ច្រក អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា លោក​លឹម​សម្បត្តិ កំពុង​រៀបចំ​បណ្ដាញ ប្រព្រឹត្ត​អំពើរ ពុករលួយ ជា​ប្រព័ន្ធ ដោយ​តម្រូវ​ឲ្យ​មានការ​បង់លុយ សម្រាប់​ឯកសារ ,ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារ ចាប់ពី ,៣៥ដុល្លារ,រហូតដល់ ៧៥ ដុល្លារ។

ប្រភព​បាន​ឲ្យ​ដឹង​បន្តរ​ទៀតថា ៖ ការបង់​លុយ ពី៣៥ ទៅ៧៥ ដុល្លារ ,គឺ​សម្រាប់ ឯកសារ ដែល​គ្មាន​កំហុស។

ចំណែក​ឯកសារ​ដែលមាន​កំហុស​តិចតួច ត្រូវ​ក្រុម មន្ត្រី​គយ ក្រោម​ការគ្រប់គ្រង​រប​ស់ លោក លឹម សម្បត្តិ គាប​យកលុយ ពី​អ្នក​រត់ការ ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង។

បញ្ហា​នេះ​គឺជា​រឿង​ដែល ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​ឯកឧត្តម  គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល។

ព្រោះ​បច្ចុប្បន្ន លោក លឹម សម្បត្តិ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងខ្លាំង  ។

អាច​និយាយបានថា លោក លឹម សម្បត្តិ កំពុង​អនុវត្តន៍​តាម​រូប មន្ត​ពុករលួយ​របស់ លោក លាង ហៃ យ៉ាង​ខ្ជាប់ខ្ជួន គឺ​ខំប្រឹង​ប្រមូល​លុយ តាមច្រើន រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់។

ទន្ទឹមនឹងនេះ ឯកឧត្តម  ឱម យ៉ិ​ន ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការ ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ទៅលើ​រឿងអាស្រូវ​ពុក រលួយ​របស់ លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ផងដែរ។

ព្រោះ​មន្ត្រី គយ រូប នេះ​កំពុង​ប្រព្រឹត្ត​អំពើរ ពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ។

នៅពេល លោក លឹម សម្បត្តិ ចូលកាន់ តំណែង ជា​ប្រធានការិយាល័យ​គយ​ច្រក អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជំនួស លោក លាង ហៃ មិនបាន​ប៉ុន្មាន ផង​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​សាង​ភាព ល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​ផងដែរ ។

 

ប្រភព​មន្ត្រី​គយ មួយចំនួន​នៅ ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា៖ លោក លឹម សម្បត្តិ បន្ត​យក​វិធី របស់ លោក លាង ហៃ មកប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។

ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា ឯកឧត្តម  គុណ ញឹម ដែលជា មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់ លោក​លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ជាបន្ទាន់។

បើតាម​ប្រភព​ដដែល និង ការអះអាង​ពី អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញផ្សេងៗក៏ដូចជា ,អ្នក​រត់ការ​នាំចូល​ទំនិញ វិនិយោគ​បាន​ឲ្យ​ដឹងថា  សម្រាប់​ទំនិញ​វិនិយោគ នាំចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​បង់លុយ​ប្រមាណ ៧៥ដុល្លារ ជា​កំហិត ផងដែរ ។

ក្នុងនោះ,ទី១-ត្រូវ​បង់លុយ៥ ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល​ផែន​ចុះ​លេខ ,ទី២-បង់លុយ​ចំនួន២០ដុល្លារ ,សម្រាប់​គណនេយ្យ ,ទី៣-ត្រូវ​បង់លុយ១០ដុល្លារ សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង១០ដុល្លារ,ទៀត​ផ្នែក កូនចៅ មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ ។

ទី៤-ត្រូវ​បង់លុយ ២០ដុល្លារ ,សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក, បញ្ចុះ​ឯកសារ ,និង ,ទី៥-ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ ចំនួន៥ដុល្លារ, ជា​កិច្ចបញ្ចប់ ដោយ​មិនអាច​តវ៉ា​បានឡើយ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ៖ សូម្បីតែ​ទំនិញ​នាំចេញ​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្នុង​មួយ​ឯក សារ៣៥ ដុល្លារ​ផងដែរ។

ដូច្នេះ លោក លឹម សម្បត្តិ និង បក្ខពួក អាច ប្រមូល​លុយ តាមរបៀប ពុករលួយ​បាន​យ៉ាងច្រើន។

ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា៖  ឯកឧត្តម  គុណ ញឹម អគ្គនាយក​គយ ពិនិត្យមើល រឿង អាស្រូវ ពុករលួយ របស់ លោក លឹម សម្បត្តិ  ប្រធានការិយាល័យ គយ​ច្រក អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ជាបន្ទាន់​ផង​ទាន ..?

 

ពាក់ព័ន្ធ និង ករណី ចោទប្រកាន់​ពី ប្រជាពលរដ្ឋ ខាងលើ .( គេហទំព័រ   pl news  ,095 94 93 25 .).យើងខ្ញុំ ពុំ​អាច សុំ​ការបំភ្លឺ ពី លោក លឹម សម្បត្តិ  ប្រធានការិយាល័យ គយ​ច្រក អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ពុំ បានឡើយ នៅពេលនេះ   .. .. ?