នគរបាល ក្រុងប៉ោយប៉ែត  !! ចាប់ខ្លួនជនសង្ស័យ​ចំនួន ២នាក់ ពាក់ព័ន្ធ ករណី​គ្រឿង​ញៀន !!

 

 

ក្រុងប៉ោយប៉ែត ៖ កម្លាំងប៉ុស្តិ៍រដ្ឋបា​លផ្សារកណ្តាល ដោយក្រោមការបញ្ជាផ្ទាល់ពី លោកវរ​សេនី​យ៍​ឯក ធិន ស៊ិន​ដេត អធិកា​រ នគរបាល ក្រុងប៉ោយប៉ែត បានចុះ​ប្រតិបត្តិការ​បង្ក្រាប និងចាប់ខ្លួន​ជនសង្ស័យ​បានចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ការចុះ​ប្រតិបត្តិការនេះបានធ្វើឡើង​នៅវេលាម៉ោង១៥.០០នាទី ថ្ងៃច័ន្ទ ១​០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១​៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សា​រកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមការឲ្យ ដឹង ពី លោកវរ​សេនីយ៍​ឯក ធិន ស៊ិន​ដេត អធិការ នគរបាល​ក្រុងប៉ោយប៉ែត ថា ជន​សង្ស័យទាំង០២នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចចា​ប់ខ្លួននោះ​មាន ឈ្មោះគ្រឿង សុជា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល និងឈ្មោះជី សីហា ភេទប្រុស អាយុ២​៥ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។

លោកបបញ្ជាក់​ថា៖ដោយ​មានសេចក្តីរាយការណ៍ពីប្រជា​ពលរដ្ឋនៅសង្កាត់ផ្សារកណ្តាលថា មាន​ករណី​ជួញដូរគ្រឿងញៀននៅចំណុ​ចខាងលើ នោះ​លោកបានបញ្ជាកម្លាំងប៉ុស្តិ៍រ​ដ្ឋបាលផ្សារក​ណ្តាល ចុះទៅកន្លែង​កើតហេតុ ក៏បានជួប​ជនសង្ស័យចំនួន០២នាក់ ក៏​ត្រួត​ពិនិត្យ​បានរកឃើញ​ក្រាមពណ៍ស ថ្លា០២​ថង់តូច ដែក​កេះ២ ប្រដាប់ជួ​កថ្នាំច្រក​ថង់០១ កែវជក់ថ្នាំ០១ នៅក្នុង​កាបូប​ស្ពាយ រួចក៏ឃាត់ខ្លួនជនសង្ស័យរួម​ទាំងវត្ថុតាងមក​ធ្វើការសាកសួរ។

លោកបញ្ជាក់ទៀតថា៖ដោយយោង​តាមសេចក្តីរាយការណ៍ពីប្រ​ជាពល​រដ្ឋនៅក្នុងភូមិបានឲ្យដឹងថា ក្រុមទាំងអស់នេះជាមុខសញ្ញាប្រើប្រាស់ ជួញដូរ និងលួចយ៉ាងសកម្មក្នុងភូមិ។

បច្ចុប្បន្នជន​សង្ស័យទាំង០២នាក់ ត្រូវបានអធិការដ្ឋានន​គរបាលក្រុងប៉ោយប៉ែត កំពុងធ្វើការ​សាក​សួរ និងកសាងសំណុំរឿង​ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់ ផងដែរ ៕