ប្រជាកសិកររស់ នៅក្នុងឃុំភ្នំលៀប ទទួលបានការបណ្តុះ បណ្តាល ជំនាញចិញ្ចឹមមាន់ ត្រី និងបង្កើនមុខរបរខ្នាតតូច.!!

 

 

(ដោយ :លោក ម៉ែន ច័ន្ទដារ៉ា )-!!

ស្រុកព្រះនេត្រព្រះ : ប្រជាកសិកររស់នៅ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រួសារ បានទទួលពូជមាន់ និងពូជត្រី ពីរដ្ឋបាល ខេត្តបន្ទាយមានជ័យ ដែលត្រលប់មកពីធ្វើការនៅ ប្រទេសថៃ រងគ្រោះដោយវិបត្តិកូវីដ-១៩ ក្នុងនោះមន្ត្រីជំនាញ បានជួយធ្វើ ការបណ្តុះបណ្តាលជំនាញជំនាញ និងបង្កើនមុខរបរ ខ្នាតតូច ក្រោមការផ្តល់ ថវិកា និងសម្ភារតាមរយៈអង្គការ អាយ អូ អឹម (IOM) ដោយមាន ការចូលរួម គាំទ្រពីរាជរដ្ឋាភិបាល។
ការផ្តល់ពូជមាន់ និងពូជត្រី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ក្នុងការចូលរួមពិនិត្យមើលជាក់ស្តែងពីការអនុវត្ត គម្រោងរបស់អង្គការ អាយ អូ អឹម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្តដល់ពលរដ្ឋ ដែលបានទទួលការបណ្តុះបណ្តាល និងទទួលបានជាពូជមាន់ និងត្រី ត្រូវខិតខំចូលរួមអនុវត្ត ក៏ដូចជាបង្កើននូវការចិញ្ចឹមឲ្យបានល្អ ដើម្បីបានដើមទុនបន្ថែមសម្រាប់ពង្រីកមុខរបរ និងការចិញ្ចឹម ឲ្យកាន់តែធំជាងមុន។
លោក បានបន្ថែមឲ្យដឹងបន្ថែមទៀតថា តាមរយៈការអនុវត្តគម្រោងនេះ គឺជាមោទនភាព សម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងចំណោម៣ខេត្ត បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប ដែលស្រុកព្រះនេត្រព្រះ ពិសេសឃុំភ្នំលៀប ត្រូវបានជ្រើសរើសជាឃុំគំរូ សម្រាប់អនុវត្តគម្រោងនៅជំហានដំបូង ក្រោមការឧបត្ថម្ភជាថវិកា និងសម្ភារះ ពីអង្គការអាយ អូ អឹម។
លោក អែម ណុយ មេឃុំភ្នំលៀប បានបញ្ជាក់ថា ក្នុងចំណោមប្រជាកសិករទទួលបានកូនមាន់ សម្រាប់ចិញ្ចឹម ក្នុងមួយគ្រួសារ ១០០ក្បាលចំណែកក្នុងនោះមាន ចិញ្ចឹមត្រីអណ្តែង ក្នុងមួយគ្រួសារ ១៣០០ក្បាល និង លក់ដូរអីវ៉ាន់ខ្នាតតូចផងដែរ។

លោកថ្លែងថា ទាំងអស់នេះ ជាគម្រោង ចំណាយរបស់ អង្គការ អាយ អូ អឹម ដែលបានផ្តល់ថវិការ ដល់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយជីវភាពគ្រួសារ របស់ពលរដ្ឋជួបបញ្ហាលំបាក ក្នុងអំឡុងពេល មានវិបត្តិ ដោយសារ ជំងឺកូវីដ១៩៕