ប្រជាពលរដ្ឋ ជា កសិករចំនួន (១១.០០០ គ្រួសារ) មកក្រុង សិរីសោភ័ណ មង្គលបូរី និង ស្រុកព្រះនេត្រ បាន ទទួលពូជ ស្រូវ ចំរុះ ពី ឯកឧត្តម ហ៊ុន ម៉ា ណែត…!!

 

 

ខេត្តបន្ទាយមានជ័យ : ប្រជាកសិករដែលរង គ្រោះ ដោយទឹកជំនន់ខ្លាំងកន្លងមក ចំនួន៣ ស្រុក ក្រុង មាន ក្រុងសិរីសោភ័ណ ស្រុក មង្គលបូរី ស្រុកព្រះនេត្រ បានទទួល ពូជស្រូវ ចំរុះ ពី ឯកឧត្តម ហ៊ុន ម៉ា ណែត តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុនសែន នៅព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច ផ្សារ ធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំ ឬស្សី ក្រោក ស្រុកមង្គលបូរី ខេត្ត បន្ទាយ មានជ័យ ដោយ មាន ការចូលរួមចែក ឯក ឧត្តម អ៊ុំ រាត្រីអភិបាល ខេត្តបន្ទាយ មាន ជ័យ និង អ្នកមុខ អ្នកការជា ច្រើន នាក់ ទៀតផងដែរ ។

ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម អ៊ុំ រាត្រី បានមាន ប្រសាសន៍ថា : ផលប៉ះពាល់ ដោយទឹក ជំនន់ ចាប់ពីថ្ងៃលិច រហូតដល់ថ្ងៃ ស្រកវិញមាន មនុស្សមាន៥.៤៩៦គ្រួសារ ១៨៨.៩០១ នាក់ ស្រី៩៦.២៩៦នាក់ មនុស្ស ស្លាប់មាន ចំនួន ២៧នាក់ បានជញ្លៀស ទៅទីទួល សុវត្តិភាព ២០.០៨៧នាក់ ស្រី១០. ៥៥៦ នាក់ស្រូវខូចដោយ ទឹកជំនន់លិច លង់មាន ចំនួន៦៨.៩៣៩ ហិចតាដំឡូង មី១២. ៨៤៥ ហិចតា ដំណាំ រួមផ្សំ៦៧៦ហិចតា ហេដ្ឋា រចនា សម្ព័ន្ធមាន ៩៧២កន្លែង ៧៥៤.៥៨១ ម៉ែត្រ។

ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ា ណែតបាន មាន ប្រសាសន៍ ផ្តាំផ្ញើការ សាកសួរ សុខទុក្ខពី សំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូន ប្រជាពល រដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ។

សម្ដេច បានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូន ប្រជាពលរដ្ឋ និងជួយ ឧបត្ថម្ភ ដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំ បាកជា ច្រើន ខេត្ ត។

ម៉្យាងទៀត ទីណា ដែលជួបទុក្ខលំបាក ហើយ សម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏ បាន ចាត់តាំងឲ្យក្រុមការងាររបស់ សម្ដេច ឲ្យចុះ ទៅជួបបងប្អូន ប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញា ធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជួយ សង្គ្រោះ និងរំដោះបងប្អូន ប្រជា ពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំង បានផ្ដល់ ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិន ទុកឲ្យបងប្អូន ប្រជាពលរដ្ឋ ណា ម្នាក់ អត់អាហារស្លាប់ ដោយពុំបានដឹង ឮពី អាជ្ញាធរ នោះឡើយ។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បី អនុវត្ត យុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និង អភិវ ឌ្ឍន៍ លើគ្រប់វិស័យ ជាពិសេសវិស័យ កសិ កម្មឧស្សាហកម្ម ដែលកំពុងតែដើរ តួរនាទី យ៉ាងសំខាន់ ក្នុងការ ជម្រុញការអភិវឌ្ឍន៍ សង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅ សន្តិសុខ ស្បៀង អាហារជូនប្រជាជនកម្ពុជា នឹង កាត់ បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅ ក្នុង សមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះ ស្រាយបញ្ហាប្រឈម ពីគ្រោះ ទឹក ជំនន់ផងដែរ ។

ឯកឧត្តម ក៏បានសំណូមពរ និង ណែនាំ ប្រ ជាក សិករទាំងអស់ សូមយកពូជស្រូវទាំង នេះ ទៅ បង្កបង្កើនផល ក្នុងការស្តារ ឡើង វិញ ដែល ជាពូជស្រូវមិនរើសរដូវ និង សូម បងប្អូន ត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងកា រចែក រំលែកទឹកស្រោចស្រព ដំណាំ ស្រូវ របស់ បងប្អូនផងដែរ ។

ឯកឧត្តម បានបន្តថា នឹង ប្រែក្លាយក សិកម្ម កម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួត ប្រជែង និងការប្រែប្រួលអាកាសធាតុ និរន្ត ភាព ដើម្បី បង្កើនប្រាក់ចំណូល គ្រួសារក សិករ និងបានអំពាវនាវដល់ រដ្ឋបាល ថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គម ស៊ី វិល វិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់ គ្រង យក ចិត្តទុកដាក់ អនុវត្ត សកម្មភាព របស់ ខ្លួន សំដៅរួមចំណែក ផលិត លើក កំពស់ សុខភាព ជីវភាពរស់នៅ ធានាឲ្យ បាននូវសុខដុមនីយកម្ម គ្រួសារ ។

លោកបានផ្តាំផ្ញើដល់បងប្អូន ឲ្យយកចិត្ត ទុក ដាក់ខ្ពស់ ចំពោះបញ្ហាជម្ងឺកូវិដ១៩ គឺត្រូវធ្វើ អនាម័យឲ្យបានជាប្រចាំ ពីព្រោះថា ជម្ងឺកូវិដ ១៩ វាមិនភ្លេចយើងទេ មានតែយើង គ្រប់គ្នា ទេ ភ្លេចជម្ងឺកូវិដ។

ក្នុងនោះឯកឧត្តម ហ៊ុន ម៉ា ណែត បានធ្វើការ ចែក អំណោយ សម្ដេចតេជោ ហ៊ុន សែននា យករដ្ឋមន្ត្រី និង សម្ដេច កិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង១គ្រួសារទទួលបាន ស្រូវ ពូជ ចំរុះ ១០០គីឡូ អង្ករ ២៥គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ២ ,យួរ ត្រីខ ១យួរ ម៉ុង ភួយ១ ឈុត, ថវិកា ៥០.០០០ រៀល ៕ (ដោយលោក ម៉ែនច័ន្ទដារ៉ា).!!