ចាប់ពីទឹកជំនន់ រហូតដល់ទឹកស្រកស្រូវខូច ខាត ចំនួន ៦៥.៧០០ ហិកតា .ដំណាំរួម ផ្សំ ៦៦៦ ហិកតា រដ្ឋាភិបាលបានផ្តល់គ្រាប់ពូជ ស្រូវ ដំឡូង ដំណាំគួបផ្សំ ដល់ប្រជា កសិករ ដែលរងការខូចខាត ដោយសារទឹកជំនន់..!!

 

 

ខេត្តបន្ទាយមានជ័យ :បើតាមការអះអាង របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត បន្ទាយមាន ជ័យ បានថ្លែងក្នុង កិច្ចប្រ ជុំ ថាខេត្តបន្ទាយមាន ជ័យរងការប៉ះពាល់ ដោយទឹកជំនន់ចាប់ពីថ្ងៃលិចរហូតដល់ ថ្ងៃស្រកស្រូវខូចដោយទឹក ជំនន់លិច លង់ មានចំនួន ៦៥.៧០០ហិកតា ដំណាំរួម ផ្សំ៦៦៦ហិកតា ក្នុងនោះមាន៤ ក្រុងស្រុក ខូចខាងធ្ងន់ មាន ស្រុក មង្គលបូរី ក្រុង សេរី សោភ័ណ ក្រុងប៉ោយប៉ែត និង ស្រុក អូរជ្រៅ ក្នុងនោះរដ្ឋាភិបាល កំពុងយក ចិត្ត ទុក ដាក់ បាន ផ្តល់គ្រាប់ពូជដូចជា : ស្រូវ ដំឡូង ដំណាំគួប ផ្សំ ដល់ប្រជាកសិករ ដែលរងការ ខូចខាតដោយ សារទឹកជំនន់នេះ ហើយចាប់ ពីថ្ងៃទី២៨ ខែ តុលា នេះទៅ នៅព្រឹក ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ នៅក្នុងសាល ប្រជុំសាលាខេត្ត ដោយ មាន ការចូលរួម ឯកឧត្តមបណ្ឌិត វង់សណ្ដាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន លេខាធិការដ្ឋាន ប្រព័ន្ធស្បៀងបម្រុងកម្ពុជា មន្ត្រីអមដំណើរ និង រដ្ឋបាលក្រុង ស្រុកនិង ឃុំសង្កាត់ ជាច្រើននាក់ បានចូលរួមផងដែរ។

ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ថ្លែង ក្នុង កិច្ចប្រជុំថាក្រោយពីទឹកជំនន់ស្រកទៅវិញអស់ មានការងារជា ច្រើនដើម្បី បន្តស្តារផល ប៉ះពាល់ផ្សេងៗ ដោយសារតែគ្រោះទឹកជំនន់ រឿងយើងដែលត្រូវធ្វើបន្តដល់ ប្រជាក សិករ ដែល រងការខូច ខាត និងប៉ះពាល់ ផល ដំណាំ គឺផ្តល់ស្រូវពូជ គ្រាប់ពូជ មានចំនួន ៦មុខ ដើម្បីទុកបង្ករ បង្កើនផល ក្រោយ ទឹកស្រកវិញ ថែមទាំងមានគ្រឿង ចក្រក សិកម្មមកបម្រើ ជូនប្រជាកសិករផងដែរ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ បាន ឲ្យមន្ត្រីជំនាញ ពាក់ព័ន្ធទាំង អស់ ត្រូវធ្វើការ វាយ តម្លៃនៃការខូចខាត របស់ប្រជាពលរដ្ឋ ក្នុងពេលទឹក ជំនន់ ជាពិសេស មន្ទីរកសិក ខេត្តត្រូវដោះ ស្រាយជូនតែប្រជាពល រដ្ឋណា ដែលខូចខាតស្រូវពិតប្រាកដតែប៉ុណ្ណោះ។

ក្រៅពីការស្តារពីផលខូចខាត ដោយសារ តែគ្រោះទឹកជំនន់ចប់ការចាំបាច់ដែលប្រជាពល រដ្ឋធ្វើបន្ថែមទៀតនោះ គឺបន្តការងា រប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ត្រូវតែខិតខំការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ.១៩នេះ បានបំផ្លាញ យើង អស់ហើយ ប្រជាព លរដ្ឋត្រូវការពារខ្លួន ពីកូវីដ១៩នេះ មិនត្រូវទុក្ខចិត្ត គ្នាទេ យើង អាចយកឈ្នះកូវីដបាន នៅ ពេល បុគ្គល ម្នាក់ៗចេះប្រុងប្រយ័ត្នការពារខ្លួន តាមរយះ ការអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងការណែនាំរបស់ រាជរដ្ឋាភិ បាល កម្ពុជា ជាពិសេស ត្រូវពាក់ម៉ាស លាងដៃជា មួយ អាល់កុល ឬជែលលាងដៃ ការធ្វើ អនាម័យ ការរក្សាគម្លាត និងប្រើប្រាស់ ការមិនទុកចិត្តគ្នាថា អ្នកណា មាន ជំងឺ កូវីដ-១៩ ឬអ្នកនោះមិន មានជំងឺកូវីដ-១៩ ជាដើម ៕

(ដោយ : លោក ម៉ែន ច័ន្ទដារ៉ា)