សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ…!

ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញ ចុះជួបសួរសុខទុក្ខ និងចែកអំ ណោយ ជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរង គ្រោះដោយសារទឹកជំនន់ នៅខេត្ត បន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំ ណោយ ដល់ ប្រជាពលរដ្ឋ១ម៉ឺ នគ្រួសារទៀត។

ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២០៖
– គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
– គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញ បេស កកម្ម នៅខេត្តបន្ទាយ មានជ័យនេះ រយៈពេល ២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់ មកចូលរួម ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ…!