ប្រជាពលរដ្ឋរងគ្រោះ ដោយលិចផ្ទះ ៤.២៣៦ គ្រួសារ .និង ហេដ្ឋារចនាសម្ព័ន្ធ ត្រូវខូចខាតមួយ ចំនួនធំ មនុស្សបាត់ ខ្លួន១នាក់ នៅស្រុកថ្មពួក….!!

 

 

 

ខេត្តបន្ទាយមានជ័យ : តាមរបាយការណ៍ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ បាន ប្រាប់អ្នក យកព័ត៌មាន ឲ្យដឹងថា : ផលប៉ះ ផលដោយ ទឹកជំនន់ទឹកភ្លៀង និង ទឹកបុក មកពីស្រុកថៃចូលមក ស្រុកថ្មពួក គិត ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០នេះ មានឃុំ ចំនួន ៦,រងគ្រោះដោយទឹកជំនន់ ក្នុងនោះ មានឃុំ ថ្មពួក គោករមៀត បន្ទាយ ឆ្មារ គំរូ គោកកឋិន ឃុំភូមិថ្មី ប្រជា ពលរដ្ឋ រងគ្រោះ ដោយលិចផ្ទះ មានចំនួន (៤.២ ៣៦.គ្រួសារ ) មនុស្សរាយ មាន ចំនួន ១១.៧៥៦ នាក់ ស្រី៦.០៤៩នាក់ ខូចស្រូវ ៥.២២៩ហិចតា ដំឡូង ៧.៥០២ហិចតា ដំណាំរួមផ្សំ ២១ ហិចតា, សាសារៀន២៦ កន្លែង វត្ត៨ វត្ត ទឹកហូរកាត់ផ្លូវ ១១៣.កន្លែង មានប្រវែង ៧១.៧៦២ ដាច់ទំប់ និង អាង ៥កន្លែង មានប្រវែង ១.៣៧៣ម៉ែត្រ បាត់ មនុស្ស ម្នាក់ ប្រុស។

តាមការ អះអាង របស់ ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ និងជាក្រុម ការងារ ថ្នាក់ខេត្ត ចុះជួយស្រុកថ្មពួក បាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា : ចាប់ពីថ្ងៃ ទី១៨ ខែ តុលា ឆ្នាំ ២០២០ នេះពី ច្រកតំ បន់ព្រំដែនបឹងត្រគួន ឃុំគោក រមៀត ស្រុកថ្ម ពួក ផ្លូវជាតិលេខ ៥៨ និង ផ្លូវខេត្ត លេខ ២៥ ៦៣ ភ្ជាប់ទៅច្រក ព្រំដែនតំបន់ បឹង ត្រគួន តាប្រាយ៉ា របសថៃ ត្រូវជំនន់ ទឹកភ្លៀង ហូរកាត់ ប្រវែងជាង ៤០ម៉ែត្រ កាលពី រសៀល ថ្ងៃទី ១៧ ខែតុលា ប៉ុន្តែមកទល់ ព្រឹក ថ្ងៃទី ១៨ ខែតុលា ជំនន់ទឹកភ្លៀង ហើយ២ ថ្ងៃបន្ទាប់ ក៏បាន ស្រកវិញដែរ។

ច្រកតំបន់របៀង ជាច្រើនទៀត នៅបណ្តោ យព្រំដែនកម្ជុជា ថៃ ប្រវែងជាង ១៥៤, ៥គីឡូ ម៉ែត្រ ច្រកខ្លះក៏លិចលង់ ដោយសារ ទឹកជំនន់ទឹកភ្លៀងនេះ តែចំណុចខ្លះ បានស្រក វិញផងដែរ ។

ក្នុងនោះ រដ្ឋបាល ខេត្តបន្ទាយមានជ័យ រដ្ឋបាល ស្រុកថ្មពួក កម្លាំង កងរាជអាវុធ ហត្ថជាច្រើននាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តម សេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យដឹកនាំកំលាំងនគរបាល ជាច្រើននាក់បានចុះ ទៅដល់ មូលដ្ឋាន ស្រុក ថ្មពួក កងកម្លាំងពាក់ ព័ន្ធ ធ្វើការពិនិត្យ តាម ដានពី ស្ថានភាពទឹកយ៉ាង យកចិត្តទុកដាក់ ដែលអាចជន់លិចលង់ លំនៅដ្ឋាន របស់ បងប្អូនប្រជាពលរដ្ឋ ដើម្បីត្រៀម លក្ខណះ ជួយសង្រ្គោះ ឲ្យបានទាន់ពេល នៅភូមិ តាឡី ឃុំ គោករមៀត ស្រុក ថ្មរពួក នេះផងដែរ៕

(ដោយ : លោក ម៉ែនច័ន្ទដារ៉ា )