ពិធីប្រកាសផ្ទេរ មុខតំណែង ស្នងការនៃ ស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំបង (ថ្មី) ក្រោមអធិបតីភាព នាយឧត្តមសេនិីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាលជាតិ ..!!

 

 

ខេត្តបាតដំបង : ពិធីប្រកាសផ្ទេរមុខតំ ណែង ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ ដំបង ក្រោមអធិបតី ភាពនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នង ការ ន គរបាល ជាតិតំណាង ដ៏ខ្ពង់ ខ្ពស់សម្ដេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី រដ្ឋម ន្ត្រីក្រសួង មហាផ្ទៃ និង ឯឧត្តម ងួន រតនះ អភិ បាលនៃគណៈបាលខេត្តបាត់ដំបង និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកលោកស្រីប្រធានមន្ទីទូទាំងខេត្ត បាត់ដំបងបានចូលរួមយ៉ាងច្រើនកុះករ។

នៅព្រឹកថ្ងៃពុធ០៦កើត ខែអស្សុជ ឆ្នាំជូ ត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខណៈ នេះ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរងទទួលផែន ចរាចរណ៍និង សណ្ដាប់ធ្នាប់ត្រូវបានប្រកាសតែងតាំងមុខតំណែងជាស្នងការនគរបាលខេត្ត បាត់ដំបង (ថ្មីជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវបានចូល និវត្តន៍ហើយ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន បានប្តេជ្ញាចិត្តថានិងអនុវត្តន៍តាមគោលការណ៍ ផែនការឬ បទបញ្ជា របស់អគ្គស្នងការ នគរបាលជាតិ ដោយមានទំនួលខុសត្រូវខ្ពស់ ជាពិសេស យកចិត្តទុកដាក់ បំពេញភារកិច្ច ឲ្យបានល្អ និង ពង្រឹងទំនាក់ទំនង មន្រ្តីក្នុង អង្គភាព ព្រមទាំង ពង្រឹងទំនាក់ ទំនងជា មួយស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តឲ្យ បានល្អ ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ ផ្តាំផ្ញើឲ្យលោក ឧត្តសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរ បាល ខេត្តបាត់ដំបង ត្រូវអនុវត្ត តាមភារ:កិច្ច និង បទបញ្ជាឲ្យបានមុឺងម៉ាត់ របស់អគ្គ ស្នង ការនគរ បាលជាតិ។

ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត មានប្រសាស ន៍គាំទ្រការ ប្តេជ្ញា ចិត្តរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នគរបាលខេត្ត បាត់ដំបង ព្រមទាំង បានកោតសរសើរ ចំពោះនគរបាលខេត្ត បាតដំបងទាំង អស់ ដែលខិតខំ បំពេញ ភារៈកិច្ចនិង អនុវត្តន៍ តាមផែន ការរបស់ ថ្នាក់លើ បានយ៉ាងល្អ ជាពិសេស ចេះ ជួយ ដោះ ស្រាយបញ្ហា ពលរដ្ឋ ពេលជួប គ្រោះមហន្តរាយ ។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានផ្តាំផ្ញើផងដែរថា កម្លាំងនគរ បាលនៅតាមបណ្តាខេត្តផ្សេងៗ គួរយកខេត្ តបាត់ដំបងជាគំរូ។ ប្រជាពលរដ្ឋរស់នៅទូទាំងខេត្តបាត់ ដំបង គាត់នឹងសង្ឃឹមថាលោកស្នងការ សាត គឹមសាន ជាស្នងការថ្មីនៅខេត្ត បាត់ដំបង ធ្វើការជូនប្រជាពលរដ្ឋ រក្សាសន្តិសុខសង្គម សណ្ដាប់ធ្នាប់ឱ្យបានល្អ ។

(ដោយ :លោក អូ៊ សុវណ្ណឌី)