លោកឧត្តមសេនីយ៍ឯក ហ៊ុន  ម៉ាណែត បានប្រគល់ផ្ទះ(១០ខ្នង)  និងផ្តល់ អំ ណោយ ជូនដល់គ្រួសារ អតីតយុទ្ធជន (៤០.គ្រួសារ ) បន្ថែមទៀត នៅខេត្ត បន្ទាយមានជ័យ  !!

 

 

ខេត្តបន្ទាយមានជ័យ ; លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់ផ្ទះ ចំនួន ១០ខ្នង ជូនដល់ អតីតយុទ្ធជន និងផ្តល់អំណោយដល់គ្រួសារ អតីតយុទ្ធជន៤០ គ្រួសារ បន្ថែមទៀត នៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២០ ដោយ មាន ការ អញ្ជើញ ជា អធិបតី ដោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គ មេបញ្ជា ការ រងកង យោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និង ប្រតិភូ និង ឯកឩត្តម  អ៊ុំ រាត្រី អភិបាល នៃគណះអភិបាល ខេត្តបន្ទាយមានជ័យ និង ឯកឩត្តម​ ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តប​ន្ទាយមានជ័យ និង. លោក នូ ស៊ីថា ប្រធានសាខាគយ និង រដ្ឋាករ ខេត្តបន្ទាយមានជ័យ និងមន្ត្រី អមដំណើរជាច្រើននាក់ទៀត ចូលរួមផងដែរ ។

យោង តាមប្រធានសមាគមអតីតយុទ្ធផលកម្ពុជា ខេត្តបន្ទាយមានជ័យ លោក ឧ ត្ត មសេនីយ៍ ត្រី ជឹម ប៊ុន អាន និង ជា មេបញ្ជាការ តំបន់ ប្រតិបត្តិការ ខេត្តបន្ទាយមានជ័យ  បានឲ្យដឹងថា៖  ផ្ទះ ចំនួន ១០ ខ្នង នេះ ជា អំណោយ ដ៍ ថ្លៃថ្លា របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល ជូន គ្រួសារ អតីតយុទ្ធជន កម្ពុជា នៅ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងផ្តល់ អំណោយដល់ គ្រួសារអតីតយុទ្ធជនចំនួន ៤០ គ្រួសារ ផងដែរ ។

ក្នុងនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែ ត បានមានប្រសាសន៍ថា ក្នុង នាម សម្តេច តេ ជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កន្លង សម្តេច តែងតែយកចិត្ត ទុកដាក់ ដល់កូនចៅជានិច្ច សម្តេច តែងតែសួសុខទុក្ខក្រុមគ្រួសារអតីតៈយុទ្ធជនរួមសុខ រួមទុក្ខមិនថា នៅទីជិតទីឆ្ងាយនោះ ទេព្រោះសំអាងថា.កំលាំងអតីតៈយុទ្ធជនទាំងអស់នេះហើយកន្លងមកហានពលីជីវិតក្នុងការ ការពារទឹកដី ហានប្តូរជីវិតសាច់ស្រស់ ឈាមស្រស់ជួនជាតិ មាតុភូមិ ហើយប្រទេស មានស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែកងកំលាំងប្រដាប់អាវុធ អាវុធហត្ថ នគរបាលទាំងអស់ ដែលជាអតីតៈយុទ្ធជន នេះផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការផ្តាំផ្ញើរដល់ក្រុមគ្រួសារអតីតៈយុវជន ទាំង អស់ត្រូវចេះថែរក្សាខ្លួន ជាមនុស្សល្អពលរដ្ឋល្អ ត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជា សឲ្យ ឆ្ងា យពីគ្រឿងញៀនជាសឲ្យឆ្ងាយ  នូវអបាយមុខគ្រប់ប្រភេទដូច ៖ ជាល្បែងស៊ីសង ជាដើម។ ក្នុងនោះអតីតជនទាំង១០ គ្រួសារ ក្រោយពីទទួលផ្ទះ១០ខ្នង ពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអំណោយរបស់ សម្តេច រួចមក បានលើកម្រាមដៃ ដប់សូមបួងសួងដល់ វ ត្ថុ សក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាដល់ សម្តេច និងក្រុមគ្រួសារ ឲ្យជួប ប្រទះ និងតែ សេចក្តី សុខគ្រប់គ្នា កុំឲ្យមានជម្ងឺបៀតបៀនបានឡើយ ៕

(ដោយ .លោក ម៉ែនច័ន្ទដារ៉ា) ។​