បែកធ្លាយរឿង !!.ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការសឹករង ខេត្តបន្ទា យ មាន ជ័យ ធ្វើទារុណកម្ម ទៅលើកង កម្លាំង (ចង ដៃ ចងជើង.ចងមាត់.និង ដងទង់ជាតិ ១យប់ ទល់ភ្លឺ.). ធ្វើឲ្យជនរង គ្រោះ ឈឺ ចូល ដេកពេទ្យ..!!

 

 

ខេត្តបន្ទាយមានជ័យ ៖ បែកធ្លាយភាព មិនប្រក្រតីចេញពី បន្ទាយសឹករង ខេត្ត បន្ទាយមានជ័យ និង មានកង កម្លាំង មួយ ចំនួន មិនពេញចិត្ត ទៅនឹងទង្វើររបស់ លោក ជឹម ប៊ុនអាន មេបញ្ជាការសឹករងខេត្ត ដែល ដាក់វិន័យទៅលើកងកម្លាំងរបស់ខ្លួនដោយចងដៃ ចង ជើង ជាប់និងដងទង់ជាតិ មួយ យប់ ទល់ភ្លឺ ។

នៅពេលនេះកងកម្លាំងដែលទទួលវិន័យនោះបានដេកពេទ្យ ពាក់ព័ន្ធទៅនឹងបញ្ហាសុខភាព និង បាក់ទឹកចិត្ត និងទទួល យកមិនបាន ដោយសារតែ ការដាក់វិន័យនេះ ។

បើតាមការលើកឡើងរបស់ លោក អនុ សេនីយ៍ទោ លាង ភាព អាយុ៥០ឆ្នាំ សព្វ ថ្ងៃរស់នៅ ភូមិធ្លក ឃុំបន្ទាយឆ្មា ស្រុក ថ្មពួក បានរៀបរាប់ប្រាប់ តាម ទូរ ស័ព្ទឲ្យដឹងថា៖ ក្នុងយប់ថ្ងៃអាទិត្យ០៦ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង០៨ និង៣០នាទី នៅបន្ទាយ សឹករងខេត្ត គាត់បានឈ្លោះ ប្រកែកគ្នា បន្តិច បន្តួច ជាមួយ នឹង លោកអនុសេនីយ៍ត្រី កែម វុទ្ធី ហៅធី ប៉ុន្តែគាត់ មិនបានដល់ ថ្នាក់វាយ តប់គ្នានោះទេ ។

លោកបានបន្តទៀតថា៖ គាត់នៅមិន អស់ចិត្ត តើទោសរបស់គាត់ជាទោស បទឧក្រិដ្ឋ រឺ យ៉ាងណា…?

ត្រឹមតែឈ្លោះប្រកែកប៉ះពាក្យសម្តីសោះ ដល់ថ្នាក់ចងដៃ ចងជើងលោក ជាប់ និង ដងទង់ ជាតិមួយយប់ទល់ភ្លឺ ហើយណា មួយ ប៉ះពាល់ដល់សុខភាពរបស់លោក ហើយ ពេលនេះ លោកបានដេកនៅ ពេទ្យ រយះ ពេលបីថ្ងៃហើយ ហើយជាចុងក្រោយ លោក បានសំណូមពរ កុំឲ្យមេអនុវត្ត បែបនេះ បន្តទៀត ណាមួយកងកម្លាំងបាក់ទឹកចិត្ត ក្នុងការបម្រើការងារ ណាមួយទៀតប៉ះ ពាល់ ដល់សុខភាព របស់កងកម្លាំង គ្រាន់ តែ មានកិច្ចសន្យា ឈប់ប្រព្រឹត្ត កំហុស បន្ត ទៅទៀត ។

ពាក់ព័ន្ធទៅ នឹងករណី ខាងលើនេះដែរ ខាង (គេហទំព័រ សារព័ត៌មាន.Pl news .) យើងខ្ញុំ មិនអាចសុំការទំនាក់ ទំនងទៅ លោកឧត្តម សេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជការសឹក រងខេត្តបាននោះទេ ដោយគ្មានលេខទូរស័ព្ទ ។

យ៉ាងណាក៏ដោយខាង អង្គភាព យើងខ្ញុំ នឹងរង់ចាំ ការបកស្រាយបំភ្លឺ ជានិច្ចនៅ រៀងរាល់ ម៉ោង ធ្វើការ….095 94 93 25…..?