ល្បីគក្រើកជាថ្មី !! សង្វៀនបញ្ជាល់មាន់នៅឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បើកដំណើរ ឡើងវិញ ផ្គើន នឹងចំណាត់ការ រាជរដ្ឋាភិបាល..!!

 

 

ខេត្ដត្បូងឃ្មុំ៖តាមសេចក្តីរាយការបានឲ្យដឹងថា ; សង្វៀនបញ្ជាល់មាន់ មួយកន្លែង ក្បែរកាស៊ីណូភូមិយើង ស្ថិតនៅចំណុច ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្ដត្បូងឃ្មុំ បានបើកលេង យ៉ាងរលូន បន្ទាប់ពីសែនព្រេនសំណែនរួចរាល់ ក៏ពុំដឹង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាននិយាយថា : មានសង្វៀនបញ្ជាល់មាន់នេះ មាន ខ្សែ ខ្នង បង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ ទើបបានជាម្ចាស់ទីតាំងប នល្បែង ហ៊ាន បើកដៃ អោយប្រជាព លរដ្ឋខ្មែរចូលលេង ល្បែងភ្នាល់ ស៉ីសងដាក់ប្រាក់មានដូចជា៖ “មាន់ជល់ខ្នែងដែក, អាប៉ោង,យូគី, និង ល្បែងស៊ីសង ជាច្រើនប្រភេទទៀត” ទន្ទឹមនឹងនោះ ក៏មានការភ្នាល់ ដាក់ ប្រាក់ក្នុង ១គូៗសម្រាប់មាន់ជល់ ខ្នាយដែក រាប់លាន រៀល និងរាប់ពាន់ ដុល្លារ ទៀត ផងដែរ ។

បនល្បែងដ៏ធំជ្រកក្រោមស្លាក កាស៊ីណូ ភូមិយើង មានខ្មែរ យើងចូលលេងយ៉ាងអ នាធិបតេយ្យ ភ្លូកទឹកភ្លូកដី ជារៀងរាល់ ថ្ងៃ ផងដែរ ។

ធ្វើអោយ មហាជន គ្រប់មជ្ឈដ្ឋាន និងប្រ ជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិ នោះផ្ទាល់ កំពុងនាំគ្នាមាន ចម្ងល់យ៉ាងខ្លាំងទៅលើ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តម បែន រ័ត្ន ស្នងការ នគរបាល ខេត្តត្បូងឃ្មុំ បញ្ជាឲ្យ សមត្ថកិច្ច ជំនាញចុះបង្ក្រាប ឲ្យទាន់ពេលផងទាន ..?

ប្រជាពលរដ្ឋ សូមអំពាវនាវ ដល់ប្រមុខ ថ្នាក់នាំសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងនាយឧត្ដម សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន មេត្ដាពិនិត្យ មើលកូន ចៅថ្នាក់ក្រោមឲ្យមានចំណាត់ ការបង្ក្រាប ល្បែងស៊ីសង ដើម្បីភូមិឃុំមាន សុវត្ថិភាព ជូនប្រជា ពលរដ្ឋ…?