មហាជនជាច្រើន កំពុងតែចង់ ឃើញវិធានការ របស់ ក្រសួងរៀបចំដែនដី  នគរូបនីយកម្ម និង សំណង់ និង ចាត់ វិធានការ របស់  អាជ្ញាធរ ខេត្តបន្ទាយ មានជ័យ ស្ថាប័ន តុលាការ,  អនុវត្ត បណ្ដឹង អាជ្ញា ,ទៅលើ-ក្រុមហ៊ុនលក់ផ្ទះល្វែង នៅក្រុងប៉ោយប៉ែត -ដែល មាន យីហោ ( ដឹ ផាក ស៊ីធី ប៉ោយប៉ែត ) ជារបស់លោក ឧកញ៉ា ឡៅ  ប៊ុនប៉ា  .យ៉ាងណា ….?

ក្រុងប៉ោយប៉ែត៖  មហាជនជាច្រើន កំពុងតែចង់ ឃើញវិធានការរបស់ ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ និងចាត់ វិធានការ របស់  អាជ្ញាធរ ខេត្តបន្ទាយ មានជ័យ ស្ថាប័ន តុលាការ,  អនុវត្ត បណ្ដឹង អាជ្ញា ,ទៅលើ-ក្រុមហ៊ុនលក់ផ្ទះល្វែង នៅក្រុង ប៉ោយប៉ែត -ដែល មាន យីហោ ( ដឹ ផាក ស៊ីធី ប៉ោយប៉ែត ) ជារបស់លោក ឧកញ៉ា ឡៅ  ប៊ុនប៉ា  ដែលកាល ពី ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០ ២០ មានការធ្វេស ប្រហែស បានធ្វើអោយ មនុស្សស្លាប់ ៥នាក់ និងរបួស៤នាក់។

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមជាង និងកម្មករ បានស្ទូចផ្ទាំងថ្ម មួយផ្ទាំង ដ៏ធំ ដែល មាន កម្ពស់ប្រហែលជា៤ទៅ៥ ម៉ែត្រ និងទទឹង ប្រហែលជា៣ម៉ែត្រ ឡើងលើខ្ពស់ ក្នុងវេលា នោះ ក៏ស្រាប់តែដួលរលំដង សន្ទូច ធ្លាក់ មកលើផ្ទះ ប្រជាពលរដ្ឋ ដែលរស់នៅ ជាប់នឹងរបងក្រុមហ៊ុន ( ដឹ ផាក ស៊ី ធី ប៉ោយប៉ែត ) បណ្តា ល ឱ្យ មនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ ០៤នាក់ ព្រម ទាំងខូចខាត ផ្ទះប្រជាពលរដ្ឋ មួយ ចំនួន ផងដែរ  ។

ពលរដ្ឋដែល រងរបួស និងស្លាប់ មានដូចមានរាយ នាមខាងក្រោម ៖

 

១ -ឈ្មោះ ឈាន   ហុង  ភេទស្រី អាយុ៤៤ឆ្នាំរស់នៅភូមិកើតហេតុ

 

២ -ឈ្មោះ ឌឹម  សុខ ណាក់  ភេទស្រី  អាយុ២៩ឆ្នាំរស់នៅភូមិកើតហេតុ

 

៣ -ឈ្មោះ លឿប  ឡាក់  ភេទស្រី  អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ

 

៤-ឈ្មោះ សេង  មុយគា  ភេទស្រី អាយុ ខ្ទង់៤០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ និង

 

៥ ឈ្មោះ ចូវ  លី  ភេទស្រី  អាយុ៤៩ឆ្នាំរស់នៅភូមិកើតហេតុ  ។

 

ដោយឡែកអ្នករបួសចំនួន៤នាក់រួមមាន៖

 

១ ឈ្មោះ ផល  សុដាលីន ភេទស្រី  អាយុ៣៣ឆ្នាំ

២ -ឈ្មោះកា  សុម៉ាមាន  ភេទស្រី អាយុ៣៤ឆ្នាំ

៣ -ឈ្មោះសៅ  រិទ្ធ  ភេទស្រី អាយុ៤១ ឆ្នាំ

៤.ឈ្មោះខាន់ ចាន់ឌី ភេទស្រី

អាយុ ២៧ឆ្នាំ (ស្រាល) អ្នកទាំងអស់..។

រស់នៅភូមគីឡូម៉ែត្រ ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  នៅខាង ជើងផ្លូវជាតិលេខ ៥ ចម្ងាយ៥០០ ម៉ែត្រ ។

ករណីខាងលើ នោះ ( គេហទំព័រ សារព័ត៌មាន . ភី អិល ញូវ . pl news … /  www.pl-news. com  ) មិនអាចសុំការ បំភ្លឺបានទេ ពីលោក ឧកញ៉ា ឡាយ ប៊ុនប៉ា ម្ចាស់ក្រុមហ៊ុន លក់ផ្ទះល្វែង នៅក្រុងប៉ោយប៉ែត ដែលមានយីហោ ( ដឹ ផាក ស៊ីធីប៉ោយប៉ែត ) នៅពេលនេះ ពុំបានទេ  ដោយគ្មានលេខ ទូរស័ព្ទ ទាក់ទង.. . .?