នគរបាលផ្កាយ១ ចូលសុីផឹក ទាស់សម្ដី ជាមួយ ស្រ្តីម្ចាស់ហាង (វិមានព្រិល) រហូតឈាន ទៅដល់ ទាស់សម្តីគ្នា ប្រើប្រាស់កាំភ្លើងគំរាមផងដែរ.. !!

 

 

 

នគរបាលផ្កាយ១ ចូលសុីផឹក ទាស់សម្ដី ជាមួយ ស្រ្តីម្ចាស់ហាង (វិមានព្រិល) រហូតឈាន ទៅដល់ ទាស់សម្តីគ្នា ប្រើប្រាស់កាំភ្លើងគំរាមផងដែរ.. !!

ភ្នំពេញ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាៈ ជន សង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយវ ត្ថុ តាងកាំភ្លើងខ្លី១ដើម បន្ទាប់ ពីបានធ្វើសកម្មភាព ប្រើ ប្រាស់កាំ ភ្លើងគម្រាមបាញ់ស្រ្តីម្នាក់ ដែលជា ម្ចាស់ ហាងផឹកសុីមួកន្លែង បានបង្កឲ្យ មានការភ្ញាក់ ផ្អើលភ្ញៀវរត់ចែកជើងគ្នា កាលពីវេលា ម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតនៅផ្លូវ១៦៣ ចំណុចហាងផឹកសុី យីហោវិមានព្រិល សង្កាត់ទួល ទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ប្រភពពីអ្នកផឹកស៊ីក្បែរនោះបានឲ្យដឹងថា មុនពេល កើតហេតុ គេឃើញបុរស២នាក់ ស្លៀកពាក់ ស៉ីវិល ក្នុងនោះមាន( លោកឧត្តមសេនីយ៍ត្រី ) បានជិះរ ថយន្តម៉ាកឡិចសុីស៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ នគរបាល 2. 7119 បានចូលផឹកស៊ី នៅហាង កើតហេតុ ហើយគេឃើញបុរសនោះ ស្រវឹងស្រឿងៗ បានលេបខាយ សម្ដីស្នេហាជាមួយម្ចាស់ហាង មួយ សន្ទុះ ក្រោយមក ក៏ស្រាប់តែផ្ទុះហិង្សា ជាមួយ ម្ចាស់ ហាងមួយប្រាវ រួចមកបើក រថយន្តចេញ បាត់ទៅ ។

ប្រភពបន្តទៀតថា មួយសន្ទុះក្រោយមក ស្រាប់ តែ បើក រថយន្តមកវិញ ហើយបានដកកាំភ្លើងគំរាមបាញ់ ក៏ត្រូវម្ចាស់ហាងរាយការណ៍ទៅកម្លាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌចំការមន បានទៅដល់ កន្លែង ភ្លាមៗ តែជនបង្កបានឡើង រថយន្តបើកគេច ចេញពី កន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ច ដេញតា មពី ក្រោយ រហូតដល់សង្កាត់ ច្បារអំពៅ ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្ត និង បុរស ម្នាក់ ទៀតជាខ្មាន់កាំភ្លើង បាននាំខ្លួនមក កាន់អធិ ការដ្ឋាន ខណ្ឌចំការមនវិញ  ៕