សម្តេចតេជោ ហ៊ុន​ សែន​ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន​ រៀបចំចំ ពិធីបុណ្យ ទក្ខិណានុ ប្ប ទាន គម្រប់១០០ថ្ងៃ ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ មហា ឧបាសិកា ប៊ុន ស៊ាងលី..!!

 

 

នៅថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង ក្រុមគ្រួសារបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូន អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជា ជីដូនដែលបាន ទទួល មរណភាព នៅវេលាម៉ោង ២:១២នាទី ទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២០​ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយ ជរាពាធ។

ពិធីបុណ្យទក្ខិណានុប្បទានគឺរៀបចំធ្វើឡើងនៅគេហដ្ឋាន របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសង្កាត់ ចតុមុខ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។

នៅវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃនេះ គឺមានការ ជួបជុំញាតិមិត្តបងប្អូន និងក្រុមគ្រួសារបស់ សម្តេច ទាំងទ្វេ​បន្ទាប់មកមាន ពិធ៏ថ្វាយ គ្រឿង សក្ការៈបូជា ព្រះពុទ្ធរូប នមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តសម្តេចព្រះរាជគណៈចំនួន ១២អង្គចម្រើន ព្រះ បរិត្ត និងនិមន្តសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេច ព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ប្រទាន ព្រះសទ្ធម្មវិសេស ទេសនា។

នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែសីហា វេលាម៉ោង ៨:៣០​ ព្រឹកស្អែកនេះ​ នឹងមានពិធីថ្វាយ គ្រឿង សក្ការៈបូជា ព្រះពុទ្ធរូប នមស្សការ ព្រះរតនត្រ័យស មា ទានសីល បន្ទាប់មកសម្តេចព្រះរាជាគណៈចំនួន ១២អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម និង ប្រគេន សម្តេច ព្រះរាជាគណៈ មន្ត្រីសង្ឃចំនួន ៩៦អង្គ ពហូទេ វាឆ្លង បត្តិទានគាថា ។

បន្ទាប់ពីនោះនឹងមានការយាង និងនិមន្តសម្តេច ព្រះ រាជាគណៈ មន្ត្រីសង្ឃចំនួន ៩៦អង្គ បិណ្ឌបាត្រ ជាកិច្ចបង្ហើយបុណ្យ ៕