បែកធ្លាយ !! ទីតាំង​ល្បែង ស៊ីសង ហ្គេម​បាញ់​ត្រី​ ដ៏​ធំ​ប្រចាំ​លើ​ផ្សារ​ទំនើប ស្ទឹង​មានជ័យ​ថ្មី​ ជាន់​ទី​៣ កំពុង បើក​យ៉ាង​រលូន គ្មាន​អាជ្ញាធរ​ ណា​ហ៊ាន​បង្ក្រាប …!!

 

 

​ភ្នំពេញ​ ៖ តាមសេចក្តី រាយការណ៍ ពីប្រ ជាពលរដ្ឋ បានឲ្យដឹងថា : មានទី តាំង​ល្បែង ស៊ីសង​ ហ្គេម​បាញ់​ត្រី​ ដ៏​ធំ​ល្វឹង ល្វើយ​ប្រ ចាំ​ លើ​ផ្សារ​ស្ទឹង មានជ័យ​ថ្មី​ ជាន់​ទី​៣ ក្នុង សង្កាត់​ ស្ទឹងមានជ័យ​ទី​១ ខណ្ឌ មាន ជ័យ រាជធានី​ ភ្នំពេញ បាន​បើក​លេង និង មាន​អតិ ថិជន​ យ៉ាងច្រើន ​កុះករ​ យ៉ាង​អាណា ធិប តេយ្យ ជា​យូរ​ឆ្នាំ​ណាស់ ​មកហើយ ពុំដែល​ឃើញ​ មាន​អា ជ្ញាធរ​មូលដ្ឋាន ឬ មន្ត្រី​ជំនាញ​ ណា​ចុះបង្ក្រាប​ ឡើយ ។

​គួរ​បញ្ជាក់ថា ល្បែងស៊ីសង ​ខុសច្បាប់ ត្រូវបាន​រាជ រដ្ឋាភិបាល​កម្ពុជា កំណត់​ជា​ចំណុច ដែល​ត្រូវ​ ប្រយុទ្ធ ប្រឆាំង និង​បង្ក្រាប​ ឲ្យ​ខាន​ តែ​បាន​នៅក្នុង​ គោល នយោ បាយ​ភូមិ​-​ឃុំ មាន​ សុវត្ថិភាព ដែល​បាន​ដាក់ ចេញ​ ដោយ​ ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ ​អាជ្ញាធរ​មូល ដ្ឋាន​ ពាក់ព័ន្ធ អនុវត្ត​ ឲ្យ​មាន​ប្រសិទ្ធភាព​។

​មហាជន​ ទូទៅ​កំពុង​រង់ចាំ​មើល ចំ ណាត់ការ​ របស់​អាជ្ញា​ធរ​ មូលដ្ឋាន ពិសេសអា ជ្ញាធរ រាជធានីភ្នំពេញ តើនឹងមាន​វិធាន ការ​ច្បាប់​ ចំពោះ​ បន​ល្បែង ស៊ីសង​ ដុះ​ស្លែ​ មួយ​នេះ​ បែបណា​…?

​ពលរដ្ឋ​សង្ឃឹមថា : អាជ្ញាធរ​ នឹង មិន​បណ្តែត បណ្តោ យ​ឲ្យ​ ទីតាំង​ល្បែង ស៊ីសង​នេះ បង្ក​ភាពអសន្តិសុខ ​ដល់​ ប្រជាពលរដ្ឋ​ក្នុង រាជធានី​ភ្នំពេញ​ បន្តទៀត​នោះ ទេ ពីព្រោះ​កាល ណា​កើត​ល្បែងស៊ីសង​នេះ ហើយ​គឺជា ​មូលហេតុ​ នៃ ​អំពើចោរកម្ម​ .ដែល ប្រជា ពលរដ្ឋ ខ្លាច យ៉ាងខ្លាំងផងដែរ..៕

(ដោយ សហការី )