លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចការពារព្រំដែនគោក លេខ៨១៥ បានដឹកនាំ លោកមេបញ្ជាការរង និងកងកម្លាំង នាំយកថវិការផ្ទាល់ខ្លួនចំនួន,១០០$ និងគ្រឿង ឧបភោគបរិភោគ មួយចំនួនជូន កងកំលាំង នៅស្រុកម៉ាឡៃ…!!

 

(រូបភាព : ដោយ .សហការី )-!

ស្រុកម៉ាឡៃ : នៅថ្ងៃ​អាទិត្យ ៦កើត​ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា​​ ឆ្នាំ២០២០​ វេលាម៉ោង ០៨:៣៥នាទី, លោកវរសេនីយ៍ឯក សួង សៅ .មេបញ្ជាការ វរសេនាតូច ការពារព្រំដែនលេខ៨១៥ បានដឹកនាំ លោកមេបញ្ជាការរង និងកងកម្លាំង នាំយក ថវិការផ្ទាល់ខ្លួនចំនួន,១០០$ អង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធ ២០យួរ និងប៉ុស្តិ៍ខ្លាងាប់ ថវិការចំនួន ១០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធ ០៤យួរ ទឹកក្រូច ០២យួរ ។

ទៅចូលរួមរំលែកទុក្ខ លោកអនុសេនីយ៍ត្រី គង់ សេង អីុម មន្រ្ដីប៉ុសិ៍្ដខ្លាងាប់, ដែល លោកពូ ហែម អាត អាយុ ៧២ឆ្នាំ ទីលំនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ត្រូវជាឪពុក បានទទួលមរណៈភាព ដោយលង់ទឹក ផងដែរ ។