ផ្សារសហគមន៍ ចំនួន៥២.ស្តង់ដាក់លក់ ផលិតផលខ្មែរ ភូមិ១ផលិតផល១ ក្នុង សួនមានជ័យ ត្រូវ បានសម្ពោធ ឲ្យលក់ជាផ្លូវការ   !!

 

 

(ដោយ ៖  លោក ម៉ែនច័ន្ទដារ៉ា)

 

ខេត្តបន្ទាយមានជ័យ : ផ្សារសហគមន៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ដែលទើបធ្វើ ហើយ ថ្មីៗ ដែលមានស្តង់ ដល់ទៅ ៥២, ស្តង់ត្រូវបាន សម្ពោកឲ្យដាក់ លក់ជាផ្លូវការ នៅល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ផ្សារនេះ ស្ថិតក្នុងសួនមានជ័យ ក្នុងភូមិ ៣ សង្កាត់ ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកខេងស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ុក ឡាជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ជាច្រើន នាក់ ទៀត។

ក្នុងពិធីនោះ ឯកឧត្តម អ៊ុំ រាត្រី បានមាន ប្រសាសន៍ថាផ្សារ សហគមន៍ នេះបើកឲ្យ ប្រជាពល រដ្ឋ ដាក់លក់ក្នុងចុងសប្តាហ៍គឺ ថ្ងៃសុក្រ សៅរ៍ អាទិត្យហើយ ឲ្យដាក់លក់ តែផលិតផល ណា មានសុវត្ថិភាពនិង ផលិតផល ក្នុងស្រុកក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ និងដើម្បីលើកស្ទួយផលិតផល ក្នុងស្រុកឲ្យមានទីផ្សារ ហើយភ្ជាប់ទំនាក់ទំនងរវាង កសិករអ្នកផលិតទៅដល់ អ្នកប្រើប្រាស់ ចុងក្រោយនិងដើម្បី ឆ្លើយតបទៅ នឹងតម្រូវការនិងបង្កើន ទំនុកចិត្តរបស់ អ្នកប្រើប្រាស់ ក្នុងស្រុកដើម្បីបង្កើនការ ទទួលខុសត្រូវ ឲ្យបានមានតម្លៃបន្ថែមទៀតសម្រាប់អ្នកផលិតនឹងឈ្មួញក្នុងស្រុក។

លោកបានបន្តឲ្យដឹងទៀតថា ៖ ភូមិ១ផលិផល១ គឺចង់បង្ហាញពីសមទ្ធិផល ដែលជា ស្នាដៃ របស់ខ្មែរ ផលិតក្នុង ស្រុក ដើម្បីបង្ហាញ ឲ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឲ្យ បានដឹង ហើយក៏ ចង់ទាក់ ទាញអ្នកវិនិយោគ ក្នុងស្រុកនិងក្រៅស្រុកឲ្យ ងាកមកគាំទ្រ និង ប្រើប្រាស់ ផលិតផល ដែលបង្កើន ឡើងដោយ ស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែងរកទីផ្សារ ដល់អាជីវករ ដែល បានផលិតបាន ទៀតផង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ៖ ក្នុងការ សម្ពោធផ្សារ សហគមន៍ នេះក៏ ចង់ឲ្យជន ជាតិ បរទេសមក ចាប់អារម្មណ៍ លើផលិតផល របស់ខ្មែរ និងក៏ដូច ធ្វើការ ផ្សព្វផ្សាយ ឲ្យបានទូ លំទូលាយ ឲ្យគេបានស្គាល់ ពីស្នាដៃរបស់ខ្មែរ ដែលបានបន្សល់ ទុកតាំង ពី ដូនតា យើងជាយូរមកហើយពិសេសយើងទាំងអស់គ្នាត្រូវជួយគាំទ្រផលិតផលរបស់យើង ជាជាងគាំទ្រផលិតផល នៅក្រៅស្រុក ដែលជា ហេតុនាំឲ្យ អាជីវករអ្នកផលិត បាក់ទឹកចិត្តក្នុង ការផលិត នឹងត្រូវចូលរួម លុបបំបាត់ការនាំចូល ផលិតផល ចូលពីបរទេស ដែល ធ្វើឲ្យប៉ះពាល់ ដល់ សុខភាព អ្នកប្រើប្រាស់ និងខ្លួនយើង ទៀតផង ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ៖ ភូមិ១ផលិតផល១ក៏ ដើម្បីលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើ អ្នកផលិតក្នុងការច្នៃប្រឌិត ផលិតផល១ ឬច្រើនប្រភេទតាម បច្ចេកទេស និងស្រប តាមភូមិឋាន វប្បធម៌របស់ខ្លួនប្រកប ដោយគុណភាពដោយ ប្រើវត្ថុធាតុដើម និងធនធាននៅក្នុងស្រុកដែលមានស្រាប់ សម្រាប់លក់លើទីផ្សារ ក្នុងប្រទេស និងអន្តរជាតិ ដោយឈរ លើគោលការណ៍ ច្បាស់ លាស់ ផងដែរ ៕