ចាត់វិធានការណ៍ក្តៅ !! លោក សុក ចាន់ថា មន្ទីរសាធារណ:ការ ខេត្ត បន្ទាយមានជ័យ (ឡើងថ្មី) , ចុះពិនិត្យ និង បិទទីតាំង ជួសជុល រថយន្តធុនធំ របស់ ឈ្មោះ ឆាយ ឈាន ដែលខុសបច្ចេកទេស ៦ចំណុច ,ជាលើកចុងក្រោយ..!!

(ដោយ : លោក ម៉ែន ច័ន្ទដារ៉ា )

ខេត្តបន្ទាយមានជ័យ : មន្ទីរសាធារណការខេត្ត បាន សហការជាមួយ ការិយាល័យចរាចរណ៍ខេត្ត ចុះត្រួតពិនិត្យ និងបិទនូវទីតាំងជួសជុលរថយន្តធុនធំ ឈ្មោះឆាយ ឈាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ,នៅព្រឹក ថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២០​ ។

លោក សុក ចាន់ថា :បានមានប្រសាសន៍ថា,កន្លងមក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការឯក ភាពជាមួយប្រធានមន្ទីរសាធារណៈការប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តឲ្យបិទទីតាំងអាជីវកម្មយានដ្ឋានជួសជុលរថយន្តធុនធំឈ្មោះឆាយ ឈាននេះក្នុងលិខិតលេខ២៥១/២០ សជណ ចុះថ្ងៃទី ១៦ខែមេសាឆ្នាំ២០២០ ចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា: យោងលិខិលេខ៣១១លខ.សចត.ខបជចុះថ្ងៃទី១ខែមេសាឆ្នាំ២០២០ របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ ស្តីពីករណីសំណើ សុំបិទទីតាំងអាជីវកម្មយានដ្ឋានជួសជុលរថយន្តធុនធំដែលមានម្ចាស់ឈ្មោះឆាយ ឈាន រដ្ឋបាល ខេត្តឯកភាព ជាគោលការណ៍ ប៉ុន្តែ លោកប្រធានត្រូវណែនាំដល់ម្ចាស់យានដ្ឋានឲ្យអនុវត្ត ដូចខាងក្រោម : ១,ទុករយៈពេល ៣ខែ សម្រាប់បញ្ចប់ការងារនៅសេស សល់និងរៀបចំទីតាំងថ្មី ២មិនអនុញ្ញាតិឲ្យទទួលការងារថ្មី នៅទីតាំងចាស់នេះ៣ត្រូវគោរពតាម លិខិតអនុញ្ញាតិ អាជីវកម្ម,និងអនុក្រឹត្យលេខ,១៨០អន,ក្រចុះថ្ងៃទី០ ៣ខែវិច្ឆិកាឆ្នាំ២០០ និង៤ករណីមិនអនុវត្តតាមការណែនាំខាងលើ ត្រូវមានវិធានការច្បាប់ជាធរមាន ។

សូមរំលឹកដែរថា,កន្លងមកយានដ្ឋាននេះបង្កឲ្យមានឧបទ្ទហេតុជាច្រើនលើកមកហើយ។

មន្ត្រីនិងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យ ស្រាវ ជ្រាវ លើការអនុវត្តកិច្ចសន្យា របស់យានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះឆាយ ឈានចុងក្រោយជាលទ្ធផលរកឃើញថា ម្ចាស់យានដ្ឋាននេះមិនគោរពខ្ជាប់ខ្ជួនកិច្ចសន្យាធ្វើអាជីវកម្មចុះថ្ងៃទី៣ខែកញ្ញឆ្នាំ២០១៥នោះឡើយ ។

កិច្ចសន្យាមានដូចជា : ម្ចាស់យានដ្ឋានត្រូវ ១អ្នកបច្ចេកទេសជំនាញយានយន្តក្នុងអំឡុង៦ខែក្រោយ,បានច្បាប់អាជីវកម្ម,
២ មិនរំលោភនិងប្រើប្រាស់ដីចំណីផ្លូវសម្រាប់ថ្មើរជើង,។
៣គោរពតាមច្បាប់រដ្ឋកំណត់ មិនតម្លើងតទ្រុង ថែមភ្លៅ ទំហំខុសបទដ្ឋានបច្ចេកទេស,៤ត្រូវការពារបរិស្ថាន ពិសេសការបង្ហូរប្រេងរំអិលចេញក្រៅ,។
៥,មិនរំខានដល់ការរស់នៅរបស់អ្នកជិត ខាង,។
៦,ត្រូវបម្រុងទុកឧបករណ៍សុវត្ថិភាពឧបករណ៍ពន្លត់អគ្គីភ័យ។

លោក ឆាយឈាន ម្ចាស់យានដ្ឋាន បានប្រាប់ ឲ្យដឹងថា: ក្នុងកិច្ចសន្យានោះ លោកគោរព បាន តែមួយចំនួនហើយសុំពេល៦ខែដើម្បីបង្ហើយការងារនៅសល់ និងរុះរើទៅទីតាំងថ្មី ។

គួរបញ្ជាក់ដែរថា : យានដ្ឋានជួសជុល កែច្នៃរថ យន្តធំរបស់ឈ្មោះឆាយ ឈានខាងលើ ធ្លាប់បាន បង្កហេតុ បន្តបន្ទាប់ដូចជា ១,រថយន្ត ដែល ចូល កែច្នៃដាច់ហ្វ្រាំងបើកបុកបាក់បង្គោលភ្លើង ក្បែរនោះ ២ការចតរថយន្តលើទ្រូងផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ដល់យានយន្តដទៃ,៣រថយន្តសណ្ដោងដាច់កន្ទុយ រអិលបុក ឡានម៉ូតូ៤ឡានធំដាច់ហ្វ្រាំង បង្កររបួស សិស្សចេញពីសាលា៥ឡានលុចស៊ីស,៣០០ បុកក្រឡាប់កណ្ដាលផ្លូវព្រោះការចតរថយន្តមកកែច្នៃនៅខាងមុខយានដ្ឋាន នេះ ជាដើម ។

មិនតែប៉ុណ្ណោះ យានដ្ឋាននេះ ក៏បង្កការភ័យ ខ្លាច ដោយ ព្រាយភ្លើង ក្លិននិងសម្លេងរំខាន ក្ឌុងក្តុង ក្ឌាំង ទាំងយប់ទាំងថ្ងៃបានបង្កហៀរប្រេងម៉ាសុីនលើចិញ្ចើមផ្លូវបង្កផលប៉ះពាល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង ដោយ សារការផ្សា, វាយតោន លឺសម្លេងខ្លាំង ជាដើម។

មន្ត្រីជំនាញថា : យានដ្ឋាននេះ សុំច្បាប់បើក តែអា ជីវក ម្មជួសជុលរថយន្តធុនធំ មិនមែនកែច្នៃឡើយ ប៉ុន្តែបាន រលួចលាក់កែច្នៃ រថយន្តខុស លក្ខណៈ បញ្ចេកទេស និងមិនមាន ច្បាប់អនុញ្ញាត​ .។

ក្នុងនគរបាលចរាចរណ៍និង មន្ទីរសាធារណការ ខេត្តបានណែនាំឲ្យម្ចាស់យានដ្ឋានធ្វើច្បាប់អនុញ្ញត្តិជាមុនសិន សុំឲ្យជាងមាន ប្រវត្តិរូបឲ្យ បាន ច្បាស់មិនមានប័ណ្ណបើកបរកុំបើកសាកកុំកែឆ្នៃភ្លើងខុសបច្ចេកទេសឲ្យចូលរួមសហការជាមួយសមត្ថកិច្ច។

លោក សុក​ ចាន់ថា​ : បានអំពាវនាវដល់ម្ចាស់រថយន្តនេះនិងដទៃជាពិសេសយានដ្ឋានជួស ជុលរថយន្តនានា សូមកុំមានការលួចលាក់កែច្នៃរថយន្តដោយខុសលក្ខណៈបញ្ចេកទេស ព្រោះជាទង្វេីផ្ទុយនឹងច្បាប់​ ព្រមទាំងងាយក្នុងការបង្ករគ្រោះថ្នាក់ចរាចណ៍នៅតាមដងផ្លូវទៀតផង ៕