ប៉ុស្តិ៍ច្រករបៀង​ សេះងាប់ ឈ្មួញដឹក ជញ្ជូន សត្វ, មាន់, ទា ,ពីថៃមកខ្មែរ រាល់ ថ្ងៃយប់. កំពុង ឃុបឃិតគ្នាជាមួយលោក វរសេនីយ៍ឯក (ហុង​ ប្រុស)​ ជា មេបញ្ជាការតំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ ចំណុះឲ្យ យុទ្ឋភូមិភាគទី ៥ បានផ្គើន និង អនុសាសន៍ របស់ សម្ដេចក្រឡាហោម (ស ខេង)​ ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីក្រសួង មហា ផ្ទៃ. !!

 

 

 

 

ប៉ុស្តិ៍ច្រករបៀង​ សេះងាប់ ឈ្មួញដឹក ជញ្ជូន សត្វ, មាន់, ទា ,ពីថៃមកខ្មែរ រាល់ ថ្ងៃយប់. កំពុង ឃុបឃិតគ្នាជាមួយ
លោក វរសេនីយ៍ឯក (ហុង​ ប្រុស)​ ជា មេបញ្ជាការតំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ ចំណុះឲ្យ យុទ្ឋភូមិភាគទី ៥ បានផ្គើន និង អនុសាសន៍ របស់ សម្ដេចក្រឡាហោម (ស ខេង)​ ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីក្រសួង មហា ផ្ទៃ. !!

ខេត្តបន្ទាយមានជ័យ : តាមប្រភពព័ត៌មាន ពី ប្រជា ពលរដ្ឋបាន- ប្រាប់ ,អ្នកអ្នកយកព័ត៌មាន អប្សរា “ឲ្យដឹងថា: នៅប៉ុស្តិ៍ច្រករបៀង,(សេះងាប់)​បានឃើញសកម្មភាព ឈ្មួញដឹកជញ្ជូនសត្វ, មាន់, ទា យកមក​ស្តូប​ នៅនឹងមុខប៉ុស្តិ៍,(សេះ​ងាប់)​ ឈ្មួញនៅកន្លែងស្តុបសត្វ. មាន់ , ទា,នោះ បានប្រាប់ថា : សត្វទា,មាន់មាន ចំនួន រាប់រយពាន់ ក្បាល ដែលនាំចេញពីថៃមកខ្មែរ គឺពីរថ្ងៃទៅបីថ្ងៃម្តងយកទៅលក់រាយបោះដុំនៅខេត្ត សៀម រាប ,។

តាមប្រភពពីក្រុម ឈ្មួញ បាននិយាយថា: កាលពីលើកមុន គាត់បានដឹកតាម ច្រកអូរបីជាន់ កន្លងទៅនៅ អូរបីជាន់ត្រូវបានបិទ ឥឡូវនេះបានមកនាំចេញនៅច្រកនេះវិញ . ។

សូមបញ្ជាក់ឲ្យដឹងថា : លោកវរសេនីយ៍ ឯក (ហុង​ ប្រុស)​- នៅទីបញ្ជាការស្ថិត នៅ ភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានហ៊ាន នឹងអនុសាសន៍របស់ សម្ដេចក្រឡាហោម (ស ខេង)​ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដែលលោក បានដាក់-បទបញ្ជា-ឲ្យច្រកតាម តំបន់ទូទាំង ខេត្តបន្ទាយមានជ័យ បិទតែ លោក (ហុង ប្រុស)​ ត្រូវបានបើកដៃ ឲ្យកូនចៅនាំសត្វមាន់,ទា,ខុសច្បាប់ចេញតាមច្រកសេះងាប់, ពីថៃមកខ្មែរយ៉ាង សេរី ទៅ វិញ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅ ក្រហាយ ជាខ្លាំង ដោយសារតែ ,សត្វមាន់,ទា,ដែល ប្រកបមុខរបរ កសិកម្ម ក្នុងការ ចិញ្ចឹម មាន់ នឹង ទា សម្រាប់ដោះស្រាយជីវភាពគ្រួសារ ប្រចាំថ្ងៃនោះត្រូវ បានមានតម្លៃទាប ជាង សត្វ មាន់ទា ដែលបាន នាំចេញពីថៃ ទៅវិញ ។

បើតាមសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ្ឋ និង ពលទាហាន ដែលជំនិតនឹងអតីត ,មេបញ្ជាការ ចាស់តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ ,ចំណុះឲ្យយោធភូមិភាគ ៥ ឈរ ជើង នៅភ្នំឆ័ត្រ លោក​ង៉ែត ព្រឿង នោះបានបង្ហើម ថា លោកវរ សេនីយ៍ឯក (ហុង​ ប្រុស)​ ដែលជា មេបញ្ជា ការតំ បន់អភិវឌ្ឍន៍ភ្នំឆ័ត្រ នោះបាន កំពុងនឹង បើកដៃ ឲ្យកូនចៅនាំសត្វមាន់, និង, ទា,ចូលពីប្រទេសថៃ តាមច្រករបៀងដែល លោក គ្រប់គ្រង ក្រោយពីមានសេចក្ដីរាយការណ៍ ពី ប្រជាពលរដ្ឋ” អ្នកយកព័ត៌មាន អប្សរា “កំពុងធ្វើការ ទំនាក់ទំនង និងសុំការបំភ្លឺពីលោក ( ហុង ប្រុស)​ ដោយពុំមានលេខ ទូរស័ព្ទ ទំនាក់ទំនងឡើយ… ?

ប្រជាពលរដ្ឋនៅតែ មិនអស់ចិត្តទទួចស្នើសុំដល់ -ឯកឧត្តម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយ មាន ជ័យ ,មេត្តាជួយពិនិត្យនិងជួយមើលតាមច្រកល្បៀងផងទាន ..?..

ព្រោះថាទំនិញជាច្រើន ត្រូវបាននាំចូលពីប្រទេសថៃ ដែលធ្វើឲ្យពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ជួបបញ្ហាជាខ្លាំងដោយសារ សត្វពាហនៈ របស់លោកដែលចិញ្ចឹមបានមានតម្លៃទាប ជាងសត្វនាំមកពីប្រទេសថៃទៅវិញ .. ។