លោក សុក ចាន់ថា ត្រូវបានប្រកាសចូលកាន់មុខ តំណែងជាប្រធានមន្ទីរសាធារណះការ ខេត្តបន្ទាយមានជ័យ..!!

 

 

ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២០នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ មានការរៀបចំ ពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជំនួសលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដែលត្រូវបានផ្ទេរភារៈកិច្ចទៅបម្រើការងារនៅក្រសួងសារធារណៈការនិងដឹជញ្ជូនវិញ នៅក្នុងពិធីនាពេលនេះក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមក្នុងពិធីនាពេលនេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមលោកជំទាវ លោកមេបញ្ជាការ មេបញ្ជា ការរង លោក លោកស្រី ប្រធានមន្ទីរអភិបាលក្រុង/ស្រុកនិងមន្ត្រីរាជការ ពាក់ ព័ន្ធជុំវិញខេត្ត ដែលបានមកចូលរួម នាពេលនេះ មានចំនួន ជាច្រើននាក់ផងដែរ ។
(ដោយ លោក ម៉ែនច័ន្ទដារ៉ា)។